Suarez ផ្ដាំ​ទៅ Filipe Luis ថា​បាល់ទាត់​គឺ​សម្រាប់​បុរស​ពិត

Luis Suarez បាន​ផ្ដាំ​រំលឹក​ដល់​ Filipe Luis ថា​បាល់​ទាត់​គឺ​សម្រាប់​មនុស្ស​ប្រុស ក្នុង​ន័យ​ឲ្យ​រូប​គេ​បង្ហាញ​ពី​ភាព​រឹងមាំ​ បន្ទាប់​ពី​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​ថត​រូប​ជើង​មាន​ឈាម​រួច​បង្ហោះ​លើ​ Instagram។

 

Suarez ផ្ដាំ​ទៅ Filipe Luis ថា​បាល់ទាត់​គឺ​សម្រាប់​បុរស​ពិតFilipe Luis និង Luis Suarez 

 

កីឡាករ​ទាំង​២​បាន​ប៉ះ​ទង្គិច​គ្នា​អំឡុង​ការ​ប្រកួត​រវាង​ Barcelona និង​ Atletico Madrid ធ្វើ​ឲ្យ​ Filipe Luis មាន​របួស​ប្រអប់ជើង​ស្រប​ពេល​ Suarez ត្រូវ​ពិន័យ​កាត​លឿង។ ក្រោយ​ចប់​ការ​ប្រកួត​ Filipe បាន​ថត​រូប​ជើង​របួស​ដែល​មាន​ទាំង​ឈាម​ផង​នោះ​ ដើម្បី​ជា​ភស្តុតាង​រួច​បង្ហោះ​។

 

យ៉ាង​ណា​ក៏​ដោយ​ Suarez ដែល​ជា​អ្នក​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​​បាន​ប្រតិកម្មទៅវិញថា​ របួស​ ឬ​ការ​ប៉ះ​ទង្គិច វា​ជា​រឿង​ធម្មតា​សម្រាប់​បាល់​ទាត់។ “តើ​ Messi បាន​ថត​រូប​​ជើង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែរ​ទេ ពេល​របួស​កាល​ពី​រដូវ​កាល​មុន? អត់​មាន​ទេ ព្រោះ​បាល់ទាត់​គឺ​សម្រាប់​កូន​ប្រុស។ កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ ប្រាប់​ដូច្នេះ៕”

 

Suarez ផ្ដាំ​ទៅ Filipe Luis ថា​បាល់ទាត់​គឺ​សម្រាប់​បុរស​ពិត

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun