តេក្វាន់​ដូ ITF សង្ឃឹម​បាន​​មេដាយ​​បើ​​អាច​​ចូល​រួម​​​ស៊ីហ្គេម​ឆ្នាំ​២០២៣​

លោក បួនហ៊ីង សុធិយ៉ា អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF ​​កម្ពុជា​មាន​ជំនឿ​ចិត្ត​រហូត ៧០​%​​ ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​​​ជាតិ​ ប្រសិន​បើ​​ប្រភេទ​កីឡា​​មួយ​នេះ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ។

 

តេក្វាន់​ដូ ITF សង្ឃឹម​បាន​​មេដាយ​​បើ​​អាច​​ចូល​រួម​​​ស៊ីហ្គេម​ឆ្នាំ​២០២៣​

បួនហ៊ីង សុធិយ៉ា

 

ម្ចាស់​ខ្សែក្រវាត់​​ខ្មៅ​​៦ដាន់​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​រៀប​​ចំ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​​តេក្វាន់ដូ ITF ​​ជើង​​​ឯក​អាស៊ី​អាគ្នេយ៍​​​ នា​ខែ​ធ្នូ​​ខាង​មុខ​នេះ​បាន​ល្អ នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​នឹង​អាច​​ដាក់​ប្រភេទ​កីឡា​មួយ​នេះ​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២៣​។ ​សហព័ន្ធ​របស់​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​​ប្រទេស​ផ្សេង​​ៗ ពី​ព្រោះ​​​បច្ចេកទេស​ហាក់​​ឈាន​ដល់​កម្រិត​ខ្ពស់​ ដែល​អាច​សង្ឃឹម​បាន​មេដាយ។

 
​ចង់​ដឹង​លោក បួនហ៊ីង សុធិយ៉ា រៀប​រាប់​យ៉ាង​ណា​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​