បារាំងចេញច្បាប់ ហាមប្រើឧបករណ៍ប្លាស្ទីក ចង់ឱ្យខ្មែរហាមប្រើចឹងដែរ !!

ប្រទេសបារាំងជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលបានព្រាងច្បាប់ ហាមប្រើឧបករណ៍ទទួលទានធ្វើពីប្លាស្ទីក ប្រហែលចូលជាធរមាននៅឆ្នាំ ២០២០ ។ ពង្រាងច្បាប់នេះចងធ្វើឡើង ក្រោយពីមានបញ្ជាឱ្យឈប់ប្រើស្បោងប្លាស្ទីកនៅក្នុងភោជនីយដ្ឋានមួយកាលពីខែកក្កដាកន្លងទៅ ។

វេបសាយវ័រស៊ីងតុន ប៉ុស្តិ៍របស់សហរដ្ឋអាមេរិកា រាយការណ៍ពីទីក្រុងប៉ារីស ប្រទេសកាលពីថ្ងៃទី ១៩ ខែកញ្ញាថា បារាំងក្លាយជាប្រទេសដំបូងគេបំផុត ដែលចេញច្បាប់ហាមប្រើសម្ភារៈធ្វើពីប្លាស្ទីក មានជាអាទិ ចាន កែវ និង ឧបករណ៍ផ្សេងៗទៀត សំដៅបរិស្ថាន (Energy Transition for Green Growth Act) និង សុខភាព ។

Loading...

រឿងពិតមួយ ខ្ញុំសូមប្រាប់ប្រិយមិត្តថា ខ្ញុំនេះធ្លាប់រងគ្រោះម្តងកាលពី ២ ឆ្នាំមុន គឺនៅពេលដែលយកកែវជ័រទៅដាក់ទឹកក្តៅ ឆុងតែផឹក បុ៉ន្តែគ្មាននឹកស្មានដល់ កែវនោះហាក់រលាយជ័រ តែយើងមើលមិនឃើញ ធ្វើឱ្យខ្ញុំក្រហ់ក្រងាយបំពង់ក រសេះរសល់ក្នុងខ្លួន ក្រហាយៗក្នុងទ្រូង នេះហើយលទ្ធផលនៃការប្រើកែវជ័រ វាមិនខុសពីការយក ថង់ប្លាស្ទីកដាក់ទឹកសម្ល ទឹកស៊ុបគុយទាវ ដាក់បបរក្តៅៗ ពេលយើងទៅទិញ ទម្រាំតែយកមកដល់ផ្ទះ ល្មមតែវារលាយជាតិចេញពីស្បោង នេះហើយគ្រោះថ្នាក់ ចំពោះសុខភាពរបស់ប្រជាជន សម្លាប់ដោយប្រយោល ។ ដូច្នេះគួររាជរដ្ឋាភិបាល ពិនិត្យពិច័យទៅលើរឿងនេះផង បើបានធ្វើពង្រាងច្បាប់ដូចបារាំងពិតជាល្អ មែនទែន ព្រោះសុខភាពរបស់ប្រជាជនខ្មែរត្រូវបានធានា ៕

ប្រភព៖ មតិអ្នក