បង្ហាញមុខក្រុមបោកគ្រាប់បែក, ជនដៃដល់ និងបក្ខពួក៨នាក់ មានជនជាតិវៀតណាម៣នាក់ ផ្តើមចេញពីរឿងគំនុំ

(ភ្នំពេញ)៖ ការបង្ហាញមុខក្រុមជនដៃដល់ និងបក្ខពួកចំនួន៨នាក់ ដែលពាក់ព័ន្ធករណីបោកគ្រាប់បែកនៅខណ្ឌចំការមន បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយករណីខាងលើត្រូវបាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ផ្តើមចេញពីរឿងគំនុំ។

នាយឧត្តមសេនៅយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមានមេក្លោងជាស្រ្តីឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ និងបក្ខពួកបានធ្វើសកម្មភាព ចង់សម្លាប់ជនរងគ្រោះ ឈ្មោះ អៀ គឹមហួរ ដោយលើកទី១ មានគ្នា៤នាក់ ប្រើអាវុធខ្លីកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ តែមិនបាន សម្រច។

ក្រោយមកទើបនៅថ្ងៃទី៦ ខែកញ្ញ ឆ្នាំ២០១៦ បានឲ្យបក្ខពួក៤នាក់ទៀត ធ្វើសកម្មភាពបោកគ្រាប់បែកម្តងទៀត តែមិនបណ្តាលឲ្យ ជនរងគ្រោះ ស្លាប់ ក៏ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមបង្ក្រាប ទាំង៨នាក់តែម្តង។

សូមជំរាបថា នៅម៉ោង៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ។

សម្រាប់ជនដៃដល់ និងបក្ខពួកទាំង៨នាក់ ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ប្រភពព័ត៌មានពី ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មានការពាក់ព័ន្ធនិងករណី បោកគ្រាប់បែកក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមនកាលពីថ្ងៃទី៦ កញ្ញាកន្លងមក ហើយមូលហេតុ នៃការបោកគ្រាប់បែកនេះ គឺកើតចេញពីរឿងស្នេហាត្រីកោណ ។

បើតាមប្រភពខាងលើបានបន្តទៀតថា ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញនេះ បន្ទាប់មកត្រូវបាននាំខ្លួនទៅកាន់ អគ្គស្នងការនគរបាលជាតិ ដើម្បីបន្តស្វែងរកជនដៃដល់ ដែលជាអ្នកបោកគ្រាប់បែក ពិតប្រាកដ ។

ជាមួយគ្នានេះមន្រ្តី ក្រសួងមហាផ្ទៃ ក៏លួចបង្ហើបឲ្យដឹងថា តាមការសួរនាំជំហានដំបង ករណីបោកគ្រាប់បែកនេះ គឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ហើយមិនពាក់ព័ន្ធនិង អំពើភេរវកម្មនោះទេ ។

សូមបញ្ជាក់ថា ហេតុការណ៍បោក គ្រាប់បែកនេះ កើតឡើងនៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី៦ ខែកញ្ញានេះ ស្ថិតនៅចំកណ្តាលទ្រូង ផ្លូវលេខ១៦៣ ជិតនិងកែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់បឹងកេងកងទី៣ ក្នុងនោះមនុស្ស៤នាក់ បានរងរបួស ដែលរួមមានជនជាតិវៀតណាម, ជនជាតិឥណ្ឌា និងជនជាតិខ្មែរពីរនាក់ ឯសម្ភារៈខូចខាតរួមមាន រថយន្តចំនួន៣គ្រឿង និងកញ្ចក់ផ្ទះប្រជាពលរដ្ឋក្បែរនោះផងដែរ ដោយឡែងជនរងគ្រោះត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី និងពេទ្យកាល់ម៉ែត ។

ជនរងគ្រោះទាំង៤នាក់ ទី១.ជនរងគ្រោះជនជាតិឥណ្ឌា ឈ្មោះ Dharmendra Singh Kshetrimayum ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី, ទី២.ឈ្មោះ ម៉ឹង ហូវ ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន, ទី៣.ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះទាំងពីរនាក់ត្រូវបាន បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយម្នាក់ទៀតនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត