យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

ខេត្តកណ្តាល ៖ ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​មួយ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​២៥​នាទី​ព្រឹកនៅ​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ ​បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​ អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​គុយទាវនិង​កាហ្វេ ដើរ​ចេញពី​បន្ទប់ទឹកវិញ ស្រាប់​ជនសង្ស័យ​ឈ្មោះ​អេ​ង ឆេ​ង អាយុ​៣៤​ឆ្នាំ ជា​កសិករ ឈរ​នៅ​មុខ​បន្ទប់ទឹក​នោះចាប់​អោបពីក្រោយ ក៏​ត្រូវ​ស្ត្រី​រង​គ្រោះ​ស្រែក​ផ្អើល​ឆោ​ឡើង ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ​អេ​ង ឆេ​ង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ហូប​គុយទាវ​នៅផ្ទះ​ស្ត្រី​រង​គ្រោះ ។ ពេល​ទៅ​ដល់ ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​គុយទាវ​ឱ្យ​ជនសង្ស័យ​រួច​ហើយ ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ។ ស្រាប់តែ​ជនសង្ស័យ​បាន
ដើរទៅ​តាម​ក្រោយ ឈរ​នៅ​មុខ​បន្ទប់ទឹក​ស្រាប់ ។ 

ក្រោយមក ស្ត្រី​រង​គ្រោះ​បើកទ្វារ​ចេញពី​បន្ទប់ទឹក​វិញ ត្រូវ​ជនសង្ស័យ​ចាប់​អោប​ស្ត្រី​រង​គ្រោះ​ពីក្រោយ ភ្លាម​នោះ​ត្រូវ​ស្ត្រី​រង​គ្រោះ ស្រែក​ឆោឡោ​ឡើង​ផ្អើល​អ្នក​ជិតខាង​មក​ដល់ ទើប​ជនសង្ស័យ​លែង បន្ទាប់​មក​ជន​ង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់ខ្លួន​តែ​ម្ត ។