ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?

6 Videos


តារាស្រីវ័យ ៣៦ ឆ្នាំ របស់ប៉ុស្តិ៍លេខ ៣ ឆឺរី ខេម៉ាបស៊ន (Cherry Khemapsorn) មួយរយៈនេះហាក់ដូចជាស្ងប់ស្ងាត់យ៉ាងខ្លាំង ជាពិសេសចាប់តាំងពីបង្ហាញវត្តមានជាមួយលោក ខេន ធារ៉ាដេត (Ken Theeradeth)តាមរយៈរឿង «ដំណក់ឈាមបេះដូងខ្ទីង»(Mafia Luerd Mungkorn Krating)កាលពីឆ្នាំ ២០១៥ មក ក្នុងឆ្នាំ ២០១៦ នេះគឺហាក់ដូចជាស្ងាត់ឈឹង។

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?
ប៉ុន្តែក៏ឮរហៀងៗមកដែរថា ក្នុងឆ្នាំ ២០១៧ នេះ នាងនឹងមានចូលរួមសម្តែងក្នុងរឿងថ្មីដែលមានចំណងជើងថា «សត្រូវស្នេហា» (Satroo Saneha) ហើយតួប្រុសដែលត្រូវសម្តែងជាមួយគឺនៅតែជាលោក ខេន ធារ៉ាដេត។ កុំថាឡើយតែរឿងការងារហាក់ស្ងប់ស្ងាត់ រីឯរឿងបញ្ហាបេះដូងវិញ ក៏ហាក់ដូចជាស្ងប់ស្ងាត់ដូចគ្នាដែរ។

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?
បើនិយាយទៅ តារាស្រី ឆឺរី ខេម៉ាបស៊ន និង សង្សារដែលជាមហាសេដ្ឋីមុខជំនាញអចលនទ្រព្យបានមើលចិត្តមើលថ្លើមគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ បើប្រៀបធៀបជាមួយតារាស្រី អែនថង ប្រាស៊ុម(Anne Thongprasom)វិញ ពេលនេះនាងបានប្រកាសនឹងមានពិធីមង្គលការនៅឆ្នាំ ២០១៧ ខាងខាងមុន តែសម្រាប់តារាស្រី ឆឺរី ហាក់មិនឮដំណឹងអ្វីឡើយ។

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?
កាន់តែធ្ងន់បំផុតទៀតនេះ កម្រឃើញនាងបង្ហោះរូបថតផ្អែមល្ហែមជាមួយសង្សារខ្លាំងណាស់ តែយ៉ាងយោចណាស់ពួកគេក៏ឆ្លៀតឱកាសជួបគ្នាខ្លះដែរ ដូចជាក្នុងពិធីខួបកំណើតរបស់នាង គឺលោក សឺមស៊ីន ដែលជាសង្សាររបស់នាងបានចំណាយពេលកំដរនាងទៅវត្តធ្វើបុណ្យ។

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?
តារាស្រី ឆឺរី បានបង្ហើបថា ក្នុងពេលបច្ចុប្បន្នគឺមិនទាន់មានផែនការទាក់ទងនឹងរឿងរៀបការឡើយ ព្រោះនាងនៅមិនទាន់ចង់មានកូន ដោយសារតែនៅតែជាមួយក្មួយៗគឺមានសេចក្តីសុខណាស់ រីខាងប្រុសក៏មិនបានបង្ខំនាងដូចគ្នា សំខាន់ឱ្យតែនាងសប្បាយចិត្ត៕ ខេរី (ប្រភព៖ អឹមថៃ)

ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?ឆឺរី ខេម៉ាបស៊ន និង សង្សាររយៈពេល ១០ ឆ្នាំ វិវត្តន៍ដល់ណាហើយ?