តោះ​ថ្ងៃនេះ​ធ្វើញាំ​ម្កាក់​ត្រីឆ្អើរ​ហូប​ ​!​​

ញាំ​ម្កាក់​គឺជា​មុខម្ហូប​ខ្មែរ​មួយបែប​ ដែល​ងាយ​ស្រួលធ្វើ​ និងមាន​ឱជារស​ឆ្ងាញ់ពិសារ​ គឺអ្នក​គ្រាន់តែ​ស្វែងរក​គ្រឿង​ផ្សំសំខាន់ៗ​តែពីរបី​មុខ​ប៉ុណ្ណោះ​ ។​
គ្រឿង​ផ្សំ​៖​-​ត្រីឆ្អើរ​-​បង្គារ​ក្រៀម​-​ផ្លែ​ម្កាក់​-​ខ្ទឹមស​-​ខ្ទឹម​ក្រហម​-​ម្ទេស​ខ្មាំង​-​ស្ករស​-​ទឹកត្រី​-​ជីរនាងវង​-​សណ្ដែក​ដី​
របៀប​ធ្វើ​៖​១​/​. ​ផ្លែម្កាក់​ចិត​សម្បក ​សាប់វា​ឱ្យល្អិត​​ៗ​ ។ ត្រី​ឆ្អើរ​យក​វា​ទៅឆ្អើរ​ភ្លើង​ឱ្យស្រួយ​ បេះស្បែក​ និងឆ្អឹង​ចេញ​ ជាដុំ​តូច​ៗ​ ។​២​/​.ខ្ទឹមស​ ខ្ទឹមក្រហម ​ហាន់ជា​បន្ទះ​​ៗស្ដើ​ង​​​ៗ ​ម្ទេស​ខ្មាំង​ហាន់​ល្អិត​ៗ​ ។​៣​/​. ពេល​បរិភោគ​យក​សាច់​ម្កាក់​ដែលហាន់​រួច​មក​លាយ​ជាមួយ​ត្រីឆ្អើរ​ ខ្ទឹមស​ ខ្ទឹមក្រហម​ ម្ទេស ​ចាក់ទឹកត្រី​ បង្គារក្រៀម ​ស្ករស​ រួចភ្លក្ស​មើល​ទៅតាម​ចំណង់​ចំណូល​ចិត្តរបស់​អ្នក​ បន្ទាប់​មក​លាយ​ជីនាង​វង​ និង​សណ្ដែក​ដីបុក​រួច​ជាការ​ស្រេច​ ៕​

តោះ​ថ្ងៃនេះ​ធ្វើញាំ​ម្កាក់​ត្រីឆ្អើរ​ហូប​ ​!​​តោះ​ថ្ងៃនេះ​ធ្វើញាំ​ម្កាក់​ត្រីឆ្អើរ​ហូប​ ​!​​
ដោយ៖ ឈូកស
ប្រភព៖ មេផ្ទះ