រដ្ឋបាល​លោកអូបាម៉ា​នឹងបើក​ឱកាស​ឱ្យប្រជាជន​អាមេរិក​ប្ដឹងអារ៉ាប់​

លោក​បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតី​ជិតផុត​អាណត្តិ​របស់​សហរដ្ឋអាមេរិក​បានគ្រោង​បោះឆ្នោត​ (Veto) ​ទៅលើ​សេចក្ដី​ព្រៀង​ច្បាប់​ថ្មីមួយ ​ដែលអាច​អនុញ្ញាតិ​ដល់​ក្រុមគ្រួសារ​នៃជនរងគ្រោះ​អាមេរិក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់​នៅក្នុង​ព្រឹត្តិការណ៍​ឃាតកម្ម​បំបុក​កម្ទេច​អគារពាណិជ្ជកម្ម​ដ៏ធំ​របស់​អាមេរិក​ កាលពី​១៥ឆ្នាំ​មុន​ ឱ្យមាន​សិទ្ធិ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​​អារ៉ាប៊ី ​សាអ៊ូឌី​ ដែល​រដ្ឋបាល​របស់​លោក​អូបាម៉ា ​បានចោទថា​គឺជា​មេក្លោង​ និងជា​អ្នក​ជួយ​ឧបត្ថម្ភ​ដល់ប្រតិបត្តិ​ការណ៍​របស់​ក្រុមអាល់កៃដា​ ដែលបាន​បើកយន្តហោះ​ទៅបំបុក​អគារ ​​កាល​ពីឆ្នាំ២០០៣ ​នេះបើ​យោងតាម​សារពត៌មាន ​A​F​P​ ​ចុះផ្សាយ​ថ្ងៃព្រហស្បតិ៍​ ទី២២​ម្សិលមិញ ​។​
លោក​អូបាម៉ា​បាន​និយាយ​ថា​៖ ​នៅ​ពេល​ដែល​ច្បាប់​ថ្មី​នេះ​​ត្រូវ​បាន​អនុម័ត​គឺ​ប្រជាជន​អាមេរិក​ទាំងអស់​អាចដាក់​ពាក្យប្ដឹង​ទៅកាន់​តុលាការ​សហព័ន្ធបាន​ បន្ទាប់​មកទៀត​រដ្ឋាភិបាល​អាមេរិក​នឹង​មាន​​វិធានការ​ចំពោះ​រឿង​នេះ ​។ បើទោះ​បី​ជារដ្ឋបាល​របស់​លោក​អូបាម៉ា ​ចង់ឱ្យ​មានការ​អនុម័ត​នូវ​សេចក្ដី​ព្រៀង​ច្បាប់​ថ្មីនេះ​ក៏ដោយ​ ក៏រដ្ឋ​បាលរបស់​លោកត្រូវ​ការ​យ៉ាងហោច​ណាស់​សម្លេង​គាំ​ទ្រ​៣/៤​នៃ​សម្លេង​ឆ្នោត​ក្នុង​សភា​ទាំងអស់​ ។​
ប្រតិកម្ម​ទៅនឹង​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​របស់លោក​អូបាម៉ា​​ដែល​ព្យាយាម​ញុះញង់​ប្រជាជន​អាមេរិក​ឱ្យដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​របស់ខ្លួន​ អារ៉ាប៊ីសា​អ៊ូឌីត​បាន​ព្រមាន​អាមេរិក​ចំៗ​​ថា​៖ ​អាមេរិក​យល់​​ច្រឡំ​ហើយ​!​ អារ៉ាប់​មិនមែន​ជាមេ​ក្លោង​នៅពី​ក្រោយ​ករណី​ថ្ងៃទី១១ ​ខែសីហា​ កាលពី​១៥ឆ្នាំ​មុន​នោះទេ​ ប្រសិន​បើអាមេរិក​នៅតែ​បន្ត​​កូរមេត្រី​ភាព​រវាង​អាមេរិក​-​អារ៉ាប់​ឱ្យ​កាន់​តែ​ល្អក់​កករ ​ទំហំ​វិនិយោគ​ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​ ៧៥០ពាន់​លានដុល្លារ​ របស់អាមេរិក​នៅលើ​ទឹកដី​អារ៉ាប់​នឹងត្រូវលក់​ខ្ទេចគ្មាន​សល់ឡើយ ​។ ​​
ក្រោយពី​ទទួល​បាន​នូវ​ឯកសារ​ភស្តុតាង​សម្ងាត់​ដែល​ផ្ដល់​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ​រដ្ឋបាល​លោកអូបាម៉ា​បានបង្ហាញថា​៖ ​នៅក្នុង​ចំណោម​១៩នាក់​នៃក្រុម​​អាល់កៃដា​ដែល​បាន​បើក​យន្ត​ទៅ​បំបុក​អគារ​ពាណិជ្ជកម្ម​កាលពី​១៥ឆ្នាំ​មុននោះ​ មាន១៥នាក់​មាន​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌី ​ហើយ​ពួកគេ​ទាំង១៥នាក់​នោះ​គឺសុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល​អារ៉ាប់​ ។ ​ទោះជា​យ៉ាងណា​ក៏ដោយ​​ ប្រជាជន​អាមេរិក​នៅមិនទាន់​បានបង្ហាញ​ការពេញ​ចិត្ត​ចង់ចូល​រួមដាក់​ពាក្យប្ដឹង​អារ៉ាប់​អ្វីឡើយ ​គឺមាន​តែស្នើរ​សុំឱ្យ​រដ្ឋាភិបាល​អាមេរិក​ឈប់យក​ឈាម​មកលុប​លើឈាម​តទៅទៀត​ និង​ព្យាយាម​រកយុត្តិធម៌​ពិត​នៅពីក្រោយ​ហេតុការណ៍​នេះជូន​ជនរងគ្រោះ​ដែលបាន​ស្លាប់​ទៅយ៉ាង​អណោចអធម​អស់ទាំង​នោះមកវិញ​ ៕​

រដ្ឋបាល​លោកអូបាម៉ា​នឹងបើក​ឱកាស​ឱ្យប្រជាជន​អាមេរិក​ប្ដឹងអារ៉ាប់​រដ្ឋបាល​លោកអូបាម៉ា​នឹងបើក​ឱកាស​ឱ្យប្រជាជន​អាមេរិក​ប្ដឹងអារ៉ាប់​
ដោយ៖ ឈូកស
ប្រភព៖ Press TV