បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​

ភ្នំពេញ៖កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២កញ្ញា២០១៦ នៅចំណុចវត្តមហាមន្រ្តី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ភ្នំពេញ ។ សាលាឆាន់របស់វត្តមហាមន្រ្តី ដែលបានបាក់ទាំងស្រុង បន្ទាប់ពីមានស្នាមប្រេះស្រាំ អស់រយៈពេល៤ថ្ងៃនោះ ។

បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​

ព្រះសង្ឃមានព្រះនាម ភិក្កុ ពេជ្រ ប៉ន ព្រះជន៥៥វស្សា ជាគ្រូសូត្រឆ្វេងប្រចាំវត្តមហាមន្រ្តី មានសង្ឃដីកាឲ្យដឹងថា ព្រះអង្គគង់នៅវត្តនេះ តាំងពីឆ្នាំ១៩៨៩ ។ កន្លងមកថ្មីៗនេះ ព្រះអង្គត្រូវបានបោះឆ្នាតចាត់តាំង ជាគ្រូសូត្រឆ្វេងតាំងពីថ្ងៃ៣១ ខែសីហា ដោយអាគារសាលាឆាន់«សាលាធម្មសកា» នេះមានទំហំ បណ្តោយ៣៦ម៉ែត្រនិងទទឹង២១ម៉ែត្រ បានកសាងតាំងពីឆ្នាំព ស ២៥០២ ក្នុងគ.ស១៩៥៩ អស់ជាយូរឆ្នាំហើយ ។ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ កញ្ញា នេះ ពេលពុទ្ធបរិសទ័ចំណុះជើងវត្ត បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញ្ញាតិសន្តានដែលបានស្លាប់ទៅហើយ ស្រាប់តែឭសូរសំឡេងស្រិបៗ ហើយក៏ក្រឡេកមើល ឃើញមានស្នាមប្រេះ ចេញពីជញ្ជាំងនិងសរស ធ្វើឲ្យពុទ្ធបរិស័ទ និងព្រះសង្ឃភ័យ ស្លន់ស្លោ ទើបព្រះសង្ឃប្រាប់អោយពុទ្ធបរិស័ទ ជញ្ជូនរបស់របររត់ចេញទៅក្រៅ ដើម្បីជៀសវាងគ្រោះកើតមានជាយថាហេតុ ។

បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​

ចាប់តាំងពីថ្ងៃនោះ ព្រះសង្ឃគង់នៅក្នុងវត្ត បានធ្វើជារបងនិងស្លាកសញ្ញាហាមឃាត់ មិនអោយចូលទៅជិតអគារសាលាឆាន់នេះទេ ព្រោះខ្លាចបាក់ស្រុតសង្កត់លើរងរបួស ។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២១ ខែកញ្ញានេះ មេឃភ្លៀងស្ទើរពេញមួយយប់ គួបផ្សំនឹងអគារសាលាឆាន់ដែលប្រេះស្រាំផងនោះ បានបាក់ស្រុតធ្លុះធ្លាយអស់ទាំងស្រុងតែម្តង នៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែកញ្ញា តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។ នៅក្នុងវត្តមហាមន្រ្តីបច្ចុប្បន្ននេះ មានព្រះសង្ឃគង់នៅចំនួន ៤៨៣អង្គ យាយជី តាជីចំនួន២៦នាក់ និងនិស្សិតដែលសុំស្នាក់អាស្រ័យ ជាង៣៧០នាក់ ។

ព្រះតេជគុណជាគ្រូសូត្រឆ្វេង បានបន្តទៀតថា អាគារសាលាឆាន់បានបាក់បែកអស់ទៅហើយ ព្រះសង្ឃមិនមានបច្ច័យសម្រាប់កសាងថ្មីទេ សម្រាប់ថវិកាដែលត្រូវសាងសង់សាលាឆាន់នេះឡើង ប្រមាណ ៦០ម៉ឺនដុល្លារ ៕

បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​

បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​

ប្រភព៖ VD7

  • បាក់​សាលាឆាន់វត្តមហាមន្រ្តី បន្ទាប់ពី​ប្រេះ​ស្រាំ​អស់រយ:ពេល៤ថ្ងៃ​កន្លង​ទៅ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: