Toure ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​មករា ឆ្នាំ​ក្រោយ ទើប​ក្លឹប Man City ដាក់​ចូល​លេង

(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Yaya Toure នឹងត្រូវរង់ចាំរហូតដល់ខែមករា ឆ្នាំ២០១៧ ទើបត្រូវបានគ្រូបង្វឹកថ្មី លោក Pep Guardiola ដាក់ចូលលេងក្នុងក្លឹប Manchester City ដោយសារតែប្រើ Comment មិនគួរគប្បីចំពោះក្លឹប នាពេលកន្លងមក។

3672E0A400000578-0-image-a-54_1474447578777

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា កីឡាករជនជាតិកូតឌីវ័រ Toure ធ្លាប់បាននិយាយ ថា រូបគេនឹងចាកចេញពី Man City នាពេលកន្លងមក ដែលជាហេតុមិនត្រូវបានគ្រូបង្វឹកដាក់ចូលលេងតាំងពីពេលនោះ មករហូតដល់បច្ចុប្បន្ន គ្រាដែលគូ្របង្វឹកជនជាតិអេស្ប៉ាញ Guardiola បានទាមទារឲ្យ Toure សុំទោស ទើបគាត់ដាក់ ចូលលេងវិញ។

389D7E0000000578-0-image-a-56_1474449999966

តែយ៉ាងណាមិញ Toure អាចនឹងត្រូវបាន Man City ផ្ទេរចេញក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករា ដើមឆ្នាំ ២០១៧ ខាងមុខនេះហើយ និងអាចអោយរូបគេទទួលបានតម្លៃពលកម្ម ២២០០០០ផោន ក្នុង១សប្តាហ៍ ប្រសិនបើ ក្លឹបណាមួយហ៊ានទទួលយកនូវតម្លៃពលកម្មនេះ។

389CA92000000578-0-image-m-58_1474450185668

Toure ជាអតីតកីឡាករលេងល្អ១រូបក្នុងក្លឹបមេឃខៀវ Manchester City តែរូបគេមិនបានជាប់ក្នុងជម្រើសជាតិ១១ នាក់ដំបូងក្នុងលេងក្នុង Premier League និងបញ្ជីឈ្មោះកីឡាករទាំង ២៥នាក់ ដើម្បីលេងក្នុង Champions League នារដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះឡើយ៕

389C349600000578-0-image-a-51_1474447560401

ប្រភពពី khmertalking

The post Toure ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​មករា ឆ្នាំ​ក្រោយ ទើប​ក្លឹប Man City ដាក់​ចូល​លេង appeared first on CamboSport.

  • Toure ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​មករា ឆ្នាំ​ក្រោយ ទើប​ក្លឹប Man City ដាក់​ចូល​លេង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:កីឡា