យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

ខេត្តកណ្តាល ៖ ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​មួយ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​២៥​នាទី​ព្រឹកនៅ​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ ​បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​ អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​គុយទាវនិង​កាហ្វេ ដើរ​ចេញពី​បន្ទប់ទឹកវិញ ស្រាប់​ជនសង្ស័យ​ឈ្មោះ​អេ​ង ឆេ​ង អាយុ​៣៤​ឆ្នាំ ជា​កសិករ ឈរ​នៅ​មុខ​បន្ទប់ទឹក​នោះចាប់​អោបពីក្រោយ ក៏​ត្រូវ​ស្ត្រី​រង​គ្រោះ​ស្រែក​ផ្អើល​ឆោ​ឡើង ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ​អេ​ង ឆេ​ង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ហូប​គុយទាវ​នៅផ្ទះ​ស្ត្រី​រង​គ្រោះ ។ ពេល​ទៅ​ដល់ ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​គុយទាវ​ឱ្យ​ជនសង្ស័យ​រួច​ហើយ ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ។ ស្រាប់តែ​ជនសង្ស័យ​បានដើរទៅ​តាម​ក្រោយ ឈរ​នៅ​មុខ​បន្ទប់ទឹក​ស្រាប់ ។

ក្រោយមក ស្ត្រី​រង​គ្រោះ​បើកទ្វារ​ចេញពី​បន្ទប់ទឹក​វិញ ត្រូវ​ជនសង្ស័យ​ចាប់​អោប​ស្ត្រី​រង​គ្រោះ​ពីក្រោយ ភ្លាម​នោះ​ត្រូវ​ស្ត្រី​រង​គ្រោះ ស្រែក​ឆោឡោ​ឡើង​ផ្អើល​អ្នក​ជិតខាង​មក​ដល់ ទើប​ជនសង្ស័យ​លែង បន្ទាប់​មក​ជន​ង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់ខ្លួន​តែ​ម្ត ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ករណី​ព្រៃផ្សៃមួយទៅលើ​ តែ​ជននោះ​ក៏បានប្រើ​អំពើហិង្សា​វាយទៅលើ​លោកយាយ​ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ ​ដែលហេតុការណ៍នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង១១យប់​​ថ្ងៃ​ទី​១៥ ​កញ្ញា ​២០១៦ ​ ។

ប្រភពឱ្យដឹងថា លោកយាយ​​រង​គ្រោះ ​អាយុ​៨៦​ឆ្នាំ (របួសពេញខ្លួន) រីឯជនសង្ស័យ​​ឈ្មោះ​ប៊ុ​ង ធឿ​ន​ អាយុ​៣៨​ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាកដ (​ឃាត់ខ្លួនភ្លាមៗ) ។

ប្រភពបន្តថា កាលពីក្បាលល្ងាចថ្ងៃដដែល ​​ជនសង្ស័យឈ្មោះ​ប៊ុ​ង ធឿ​ន ដើរ​​​​ចូល​​​ភូមិ​ល្វា​ទោង ដោយ​សភាព​​ស្រ​វឹង​ជោក​ជាំ​ ​ហើយ​​​ពេល​ឃើញ​ក្មេង​ស្រី​ៗ​​ក៏​ដេញចាប់ តែ​ត្រូវ​អ្នក​ភូមិ​ដេញ​វាយ​ ពេល​នោះ​ជនសង្ស័យ​ក៏​រត់​បាត់​ទៅ ។ លុះ​​ដល់​ម៉ោង១១យប់ (ម៉ោង​កើតហេតុ) ជនសង្ស័យ​រូបនេះបាន​ចូល​ទៅ​ក្នុងផ្ទះ​​លោកយាយ ក៏​ចាប់​ស្រាតសារុងសុំរួមរ័ក ​ហើយ​​ត្រូវលោកយាយ​រើ​បំរះ​​​​ស្រែក​ឱ្យ​​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​​ជួយ​ភ្លាម​ៗ ​។

ពេល​នោះ ជនសង្ស័យ​ក៏​​​វាយ​ទៅ​លើ​​លោក​យាយបណ្ដាល​ឱ្យ​រ​ងរ​បួស​ជា​ច្រើន​កន្លែង ។ បន្ទាប់​មក ត្រូវ​​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បានឮ​សំឡេង​ស្រែកឱ្យ​ជួយ ។ ​ពេល​នោះពួក​គាត់ ​ក៏​ចុះពីលើផ្ទះ​ទៅ​មើល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​​លោក​យាយ​ឃើញ​ដូច្នេះ ពួក​គាត់​ក៏​ចូល​ទៅ​ចាប់​ជនសង្ស័យ​ចង​ទុក​ រួចរាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍តែម្តង ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត

យី! លើសហើយលោក​ ឆីគុយទាវរួចចង់ឆីអ្នកលក់ទៀត