បើក​ម៉ូតូលឿនដូចព្យុះរេចង្កូតទៅបុកបង្គោល ចំណាំងផ្លាតតាមផ្លូវ ស្លាប់ម្នាក់ និងបាក់ជើងម្នាក់ នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ យុវជនឈាមរាវ២នាក់ ជិះម៉ូតូម៉ាក MSX ក្នុងល្បឿនលឿនពេកក៏រេចង្កូត ជ្រុលទៅបុកបង្គោលចំណាំងផ្លាត ដែលដាំសម្គាល់ផ្លូវកោងនៅតាមផ្លូវ បណ្ដាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសបាក់ជើង។ ហេតុការណ៍នេះ កើតឡើងនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅព្រលប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានម៉ូតូទៅបុកបង្គោល ចំណាំងផ្លាតដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសបាក់ជើងម្នាក់។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានបន្តថា ម៉ូតូម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា អ៉ី អាយុ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (របួសបាក់ជើង) ចំណែកអ្នករួមដំណើរ ឈ្មោះ ឈឹម ចិន អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ស្លាប់)។

លោកអនុសេនីយ៍ឯកបានបន្តទៀតថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកក្រុងសិរីសោភ័ណ ដើម្បីព្យាបាល រីឯសពម្នាក់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ កម្លាំងអាវុធហត្ថបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានបុកជាមួយរថយន្តដឹកទំនិញ ពីក្រោយមួយទំហឹង ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤៧នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅលើផ្លូវក្រាលកៅស៊ូបឹងកន្ទួត-កំពង់ពោធ៍ ចម្ងាយពីក្បាលថ្នល់១៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ម៉ូតូរបស់ជនរងគ្រោះម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-1748 បើកបរដោយឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពោធិ៍ក្នុង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) បានបើកម៉ូតូបុកជាមួយរថយន្តម៉ាក KAI ពណ៌លឿងលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3C-9302 បើកបរដោយឈ្មោះ គង់ ចាន់រឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង តែមិនដឹងជាយ៉ាងម៉េចម្ចាស់ម៉ូតូបើកម៉ូតូ ទៅបុកគូថរថយន្តពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ពេលបញ្ជូនដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់តែម្តង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើក​ម៉ូតូលឿនដូចព្យុះរេចង្កូតទៅបុកបង្គោល ចំណាំងផ្លាតតាមផ្លូវ ស្លាប់ម្នាក់ និងបាក់ជើងម្នាក់ នៅក្រុងសិរីសោភ័ណ

បើក​ម៉ូតូលឿនដូចព្យុះរេចង្កូតទៅបុកបង្គោល ចំណាំងផ្លាតតាមផ្លូវ ស្លាប់ម្នាក់ និងបាក់ជើងម្នាក់ នៅក្រុងសិរីសោភ័ណ

បើក​ម៉ូតូលឿនដូចព្យុះរេចង្កូតទៅបុកបង្គោល ចំណាំងផ្លាតតាមផ្លូវ ស្លាប់ម្នាក់ និងបាក់ជើងម្នាក់ នៅក្រុងសិរីសោភ័ណ