ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ខេត្តសៀមរាប​ ៖​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​តាម​ការ​ប្រមាណ​ជាបឋម​ មានប្រហែល​ជាង១​ម៉ឺន​នាក់​ នាំ​គ្នា​ទៅ​មើល​ព្រះ​អាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​​នៃ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ទី​២៣ ​កញ្ញា​ ​២០១៦ ​នេះ ដោយម្នាក់ៗ​​រូតរះ​ទៅ​កាន់​ប្រាសាទអង្គរវត្ត ដើម្បី​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ ដែល​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្តតែ​ម្តង​ ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ប្រុស ស្រី ក្មេង​ចាស់ បាន​ក្រោកពីដំណេក តាំងពី​ម៉ោង​មិន​ទាន់​៥​ភ្លឺព្រឹកនេះ ដែល​បានដឹង​អំពី​ព្រឹត្តិការណ៍​សមរាត្រី ដែល​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ បាន​មក​ជុំ​គ្នា ដើម្បី​គយគន់​មើល​ពន្លឺព្រះអាទិត្យ ដោយ​ផ្សារ​ភ្ជាប់​នឹង​ទិដ្ឋភាព​ប្រាង្គ​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​ណែនណាន់តាន់តាប់​។ នេះ​ជា​ការ​ប្រមូលផ្តុំ​មហាជន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ​កន្លង​មក ក្នុង​ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី អ្នកប្រមាញ់​រូបថត​ទាំង​ អ្នកមាន​អាជីព​ថតរូប និង​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ធម្មតា សុទ្ធតែ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ផ្តិត​យក​ទេសភាព​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ​ ។ មិនតែប៉ុណ្ណោះ ចំពោះ​អ្នក​សារព័ត៌មាន បណ្តាញ​ទូរទស្សន៍ ដ៏​ល្បី​ៗ​ជា​ច្រើន​ក្នុងស្រុក ក៏​បាន​ប្រមូលផ្តុំជួបជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​ ទៅ​កាន់​សំណាក់​មហាជន​ជា​ច្រើន​ទៀត ដែល​នៅ​ឆ្ងាយ​ៗ​មិន​អាច​មក​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​បាន​ឡើយ​។

គួររំលឹក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​ តាំងពី​បុ​រម្យ​បុរាណ​មក ព្រះអាទិត្យដែល​រះ​ចំ​ប្រាង្គ កណ្តាល​ប្រាសាទអង្គរវត្ត នាទី​ក្រុង​អង្គរ មិន​ធ្លាប់​មាន​ទាល់តែ​សោះ ។ បើ​តាម​សម្តី​ចាស់ព្រឹទ្ធាចារ្យ ដែល​រស់នៅ​ក្នុង​ប្រាសាទអង្គរវត្ត​នោះ ។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ជនជាតិ​ខ្មែរ ទាំងអស់ ព្រមទាំង​ភ្ញៀវ​បរទេស ​​អញ្ជើញ​ទស្សនា​រូបភាព​ស្អាត​ពិត​ៗ នៃ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ ​កញ្ញា នេះ​ទាំងអស់​គ្នា ដើម្បី​កុំឱ្យ​កន្លង​ហួស​ទៅ​ឱ្យ​សោះ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃដែលមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាល នៃកំពូលប្រាង្គប្រសាទអង្គរវត្តនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនកំពុងរង់ចាំមើលនូវព្រឹត្តិការណ៍ដ៏កម្រនេះ។

។ បើតាមអ្នកបុរាណវិទ្យា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ កើតមានចំនួនពីរដង ក្នុងមួយឆ្នាំ។

ហេតុអ្វីបានជាមានព្រឹត្តិការណ៍នេះកើតឡើង? តើមានអ្វីពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត? 

ព្រឹត្តការណ៍ដ៏មហស្ចារ្យនេះ ត្រូវបានអ្នកជំនាញ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់តាមបែបជំនឿ និងបច្ចេកវិទ្យាវិទ្យាសាស្រ្តពាក់ព័ន្ធ ដូចតទៅ៖

ចំណេះដឹងសិក្សាអំពី ព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា ដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ ហើយបទសិក្សានេះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាការចៃដន្យ ឬ ជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណ ដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។

លោក អ៊ឹម សុខរិទ្ធី បានពន្យល់តាមបែបជំនឿខ្មែរបុរាណថា អ្នកប្រាជ្ញបុរាណបានរៀបចំអង្គរវត្ត ស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។ តាមក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ បានបែងចែកចក្រវាឡជា ៤យុគ បន្តបន្ទាប់គ្នា (យុគ គឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍ និងបាត់បង់ទៅវិញ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត)។

អ្នកស្រាវជ្រាវបុរាណវិទ្យារូបនេះបន្ដថា មួយវដ្តនៃចក្រវាឡមាន ៤យុគ ដែលស្មើនឹង ៤,៣២០,០០០ឆ្នាំ មនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្យនៅលើឋានសួគ៌ (១ឆ្នាំទិព្យ ឬសួគ៌ស្មើនឹង ៣៦០ឆ្នាំមនុស្សនៅលើផែនដី) ហើយមួយវដ្តនៃយុគនេះ ហៅថាមហាយុគ១ រីឯរយៈពេល ២,០០០មហាយុគ ស្មើនឹង ១កាល្ប ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះវិស្ណុ ដែលស្មើនឹង ៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។

មហាយុគនីមួយចែកជា ៤យុគតូចៗ ដូចខាងក្រោម៖

១. ក្រឹត្យយុគ (យុគមាស) មានអាយុកាល ១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង ៤,៨០០ឆ្នាំទិព្យ នៅយុគនេះ មនុស្សលោកមានអាយុវែងៗ និងមានសេចក្តីសុខបរិបូរណ៍។

២. ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន។

៣. ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល ៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង ២,៤០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម។

៤. កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល ៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង ១,២០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច (យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ ៣,១០៣មុនគ.ស)។

តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះចន្ទ និងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និងសុរិយគតិ ហើយក្នុងដំណើរមួយគោចរ របស់ព្រះអាទិត្យនេះ ត្រូវបែងចែកជា២ដំណើរទី១.ចំនួន១៨៩ថ្ងៃ និងទី២.ចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទង នឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងត្រូវទៅនឹងទំហំប្រវែង នៃរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផល នៃការស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករ និងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថ ខុសគ្នាទៅតាមជំនាន់រាជការនីមួយៗ ពោលគឺសម័យអង្គរវត្ត រាជការប្រើខ្នាតហត្ថមានប្រវែងស្មើ ០,៤៣៦ម៉ែត្រ។

លោកបន្តថា តាមខ្នាតនេះ គេអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ហើយបើគេបំពេញបង្គ្រប់ និងកាត់ចំនួនសេសចេញ នោះគេនឹងអាចសន្មត់បានពីទំនាក់ទំនង នៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងរយៈរបស់យុគនីមួយៗដោយសង្ខេប ដូចតទៅ៖

១. ចម្ងាយស្ពានហាលឆ្លងកសិន្ធុ នៅមុខអង្គរវត្តមានប្រវែង ៤៣៩,៧៨ហត្ថ ប្រហែលនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ឆ្នាំ។

២- ចម្ងាយរានហាលចាប់ពី គុកតារាជ្យ ដល់ថែវទី២ ប្រវែង៨៦៧,០៣ហត្ថ ប្រហែលនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ឆ្នាំ។

៣- ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្ត ប្រវែង១,២៩៦,០៧ហត្ថ ប្រហែលនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល ១,២៩៦,០០០ឆ្នាំ។

៤- ចម្ងាយពីមុខនាគ ដល់ប្រាង្គកណ្តាលបាកាន្តប្រវែង ១,៧៣៤,៤១ហត្ថ ប្រហែលនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល ១,៧២៨,០០០ឆ្នាំ។

៥- រចនាសម្ព័ន្ធនៅជាន់បាកាន្តដែលមានប្រាង្គប្រាំ សាងទ្បើងកាត់កែងគ្នាដែលមានប្រវែងលិច-កើតចំនួន ១៨៩ហត្ថ និងជើងត្បូងប្រវែង ១៧៦,៣៧ហត្ថ ត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។

តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?

លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះ ហៅថា EQUINOX (មកពីភាសាទ្បាតាំង Aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី» (ថ្ងៃនិងយប់ស្នើគ្នា)។

លោកបន្ថែមថា ដោយគន់គូតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យា ស្ថាបត្យករបុរាណដែលកសាងអង្គរវត្ត បានប្រៀបសំណង់អង្គរទៅនឹងចក្រវាឡផង និងវដ្តសង្សារផង ដោយយកប្រាង្គកណ្តាលជាចំណុចសូន្យ សម្រាប់សម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃ និងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលប្រាង្គកណ្តាល ចំនួន២ដងក្នុង១ឆ្នាំ ជាទៀងទាត់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន