មហាកំផែងចិន «Great Wall» ចាស់ទ្រុឌទ្រោម ជួសជុលឡើងវិញដោយប្រើស៊ីម៉ងត៍ ត្រូវអ្នកនិយមលេងអ៊ីនធឺណែត ប្រតិកម្មខ្លាំង

ចិន៖ មហាកំផែងចិន ឬហៅថា «Great Wall»  ជាអច្ឆរិយៈវត្ថុ ដ៏អស្ចារ្យមួយរបស់ប្រទេសចិន។ យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ មានទីតាំងដែលជាផ្នែកមួយ តភ្ជាប់ជាមួយមហាកំផែងចិន អាយុកាលប្រមាណ ៧០០ឆ្នាំ បានទទួលរងសភាពកាន់តែ ចាស់ទ្រុឌទ្រោមទៅៗ បាក់បែកអស់មួយចំនួនធំ ហើយត្រូវបានមន្ទីរការិយាល័យក្នុងស្រុក ធ្វើការជួសជុលកែលម្អឡើងវិញ ដោយប្រើប្រាស់នូវស៊ីម៉ងត៍ចាក់ក្រាល និងបៀកជុំវិញទីតាំងបាក់បែក ជាហេតុធ្វើឲ្យមហាជនជាច្រើន ប្រតិកម្មរិះគន់យ៉ាងខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ចំនួនភ្ញៀវទេសចរជាច្រើនរាប់លាននាក់ តែងតែអញ្ជើញមកទស្សនាមហាកំផែង «Great Wall» ក្នុងប្រទេសចិន។ ក្នុងនោះ ត្រង់ចំណុចដំណាក់ព្រៃ ឬហៅថា «Wild section» ដែលមានជញ្ជាំងកំផែងវែងចម្ងាយប្រមាណ ៩,០០០គីឡូម៉ែត្រ គឺជាទីពេញនិយមមួយ របស់ភ្ញៀវទេសចរក្នុងការថតរូប។ ព្រោះត្រង់ទីតាំងនោះ គឺពោរពេញទៅដោយធម្មជាតិ ស្រស់ស្អាតគួរជាទីទាក់ទាញបំផុត។

ដោយសារតែចំនួនភ្ញៀវទេសចរច្រើនកុះករពេក ទើបធ្វើឲ្យសភាពទីនោះមហាកំផែងកាន់តែចុះអន់ថយទៅ បាត់បង់នូវសម្រស់បន្តិចម្តងៗ និងថែមទាំងមានការបាក់បែក អស់ត្រង់ចំណុចមួយចំនួន គួបផ្សំនឹងបាតុភូតធម្មជាតិផងនោះ ទើបតម្រូវឲ្យមានការកែលម្អឡើងវិញតាមដំណាក់ ឬផ្នែកខ្លះៗ ដែលរងការខូចខាតមួយចំនួន រួមមានដំណាក់ Badaling ឬ Jiankou ជាដើម។

ប្រភពបន្តថា ខាងការិយាល័យវប្បធម៌នៃវត្ថុបុរាណ «Cultural Relics Bureau» ក្នុងក្រុង Suizhong បានធ្វើការជួសជុលមហាកំផែងនេះ ដោយប្រើប្រាស់នូវស៊ីម៉ង់ត៍ដើម្បីប៉ះប៉ូវឡើងវិញ។ ក្រោមហេតុផលលើកឡើងថា ត្រង់ដំណាក់ឬជញ្ជាំងកំផែងនេះ រងការដួលរំបាក់បែកបាក់ ដោយសារតែឥទ្ធិពល នៃកម្លាំងភ្លៀងធ្លាក់ វាយប្រហារខ្លាំង ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់ ភ្ញៀវទេសចរបានផងដែរ ជាមួយនឹងការជួសជុលនេះ ក៏មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរ។

គួរឲ្យដឹងថា ការជួសជុលនេះបានចាប់ផ្តើមធ្វើឡើង តាំងពីអំឡុងឆ្នាំ២០១៤ មកម៉្លេះ ប៉ុន្តែទើបតែមានការចលាចល នូវរូបភាពក្រាលស៊ីម៉ង់ត៍ប៉ុន្មានសន្លឹកនេះ លើបណ្តាញទំនាក់ទំនងសង្គម កាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ ទើបជាហេតុបង្កឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ ហើយនាំគ្នាធ្វើការរិះគន់តែម្តង ដោយសារតែលុបបំបាត់នូវរូបរាង របស់សំណង់កំផែងដែលមានពីបរមបុរាណមក៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត