មូលហេតុ ខាត់ សុឃីម លុប​ចោល​គម្រោង​ទៅ​ក្រៅ​ប្រទេស​

តារា​ពហុ​ជំនាញ​ អ្នកនាង ខាត់ សុឃីម បាន​លុប​ចោល​គម្រោង​ទៅ​លេង​ក្រៅ​ប្រទេស​ជាមួយ​ស្វាមី​​ ដោយសារ​តែ​រដូវ​កាល​កើប​លុយ​ខិត​ជិត​ចូល​មក​ដល់​។

 

មូលហេតុ ខាត់ សុឃីម លុប​ចោល​គម្រោង​ទៅ​ក្រៅ​ប្រទេស​

 

អ្នកនាង ខាត់ សុឃីម និយាយ​ប្រាប់​ Sabay តាមទូរសព្ទ​ថា៖ “ចាស៎! អូន​បង​បាន​លុប​ចោល​គម្រោង​ទៅ​ដើរ​លេង​ជា​មួយ​ស្វាមី​ ចោល​អស់​ហើយ ​ព្រោះ​ជិត​ដល់​ថ្ងៃ​កូន​ចូល​រៀន​វិញ​ ណា​មួយ​រដូវ​កាល​នេះ​ ជា​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ផង​។ ផុត​ពី​ភ្ជុំ​បិណ្ឌ​បាន​តែ​មួយ​ខែ​ចូល​ដល់​ខែ​ ១១ ជា​រដូវ​កាល​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរយើង​មួយ​ចំនួន​ គាត់​រៀប​ការ​ ក្រុម​ភ្លេង​បង​​កាន់​តែ​ជាប់​រវល់​​អូន​”។

 

តារា​ពហុ​ជំនាញ​វ័យ​៣៧ ឆ្នាំ ​បាន​បន្ត​ថា​ ក្រៅ​ពី​​ជាប់​រវល់​ការ​ងារ​ជាមួយ​ក្រុម​ភ្លេង​ រូប​នាង​ក៏​មាន​ការ​ងារ​ដែល​ត្រូវ​បំពេញ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN និង​ស្ថានីយ​ទូរទស្សន៍ My TV ផង​ដែរ​។ ហេតុ​ផល​ទាំ​ង​អស់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ និង​ស្វាមី​លុប​ចោល​គម្រោង​ទៅ​លេង​ក្រៅ​ប្រទេស​តែ​ម្ដង​ទៅ​។ នេះ​បើ​តាម​អ្នក​នាង​ ខាត់ សុឃីម ប្រាប់​ Sabay។

 

មូលហេតុ ខាត់ សុឃីម លុប​ចោល​គម្រោង​ទៅ​ក្រៅ​ប្រទេស​

 

 

អ្នកនាង ខាត់ សុឃីម បន្ថែម៖ “បើ​ទោះ​បី​ជា​គម្រោង​នៅ​ក្នុង​ឆ្នាំ​នេះ​​ត្រូវ​បាន​លុប​ចោល​ក្ដី​តែ​ នាង​ និង​ស្វាមី​មិន​បញ្ឈប់​គម្រោង​នេះ​ឡើយ​គឺ​បន្ត​គម្រោង​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​ក្រោយ​វិញ​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន
​​​​​