៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie និង Brad Pitt

6 Videos


១- ទស្សនៈនៃការថែទាំកូនចៅខ្វែងគំនិតគ្នា
តាមប្រភពព័ត៌មាន TMZ របស់អាមេរិក បានឲ្យដឹងថា នាង Angelina ដែលបានស្នើទៅចៅក្រមដើម្បី ផ្តល់សិទ្ធដល់លោក Brad Pitt ត្រិះរិះពិចារណាអំពីការថែទាំកូនចៅនោះ គឺគ្រាន់តែសម្របសម្រួលទៅតាម ច្បាប់តុលាការប៉ុណ្ណោះ ព្រោះតាមពិតទៅនាងមិនចង់ឲ្យ Brad Pitt ទទួលបន្ទុកក្នុងការចិញ្ចឹមថែទាំកូនចៅរួម ជាមួយនឹងនាងឡើយ ។ កន្លងមករបៀបរបបនៃការអប់រំកូនចៅរបស់ Brag Pitt គឺនាងមិនពេញចិត្តឡើយ ហើយការសុំលែងលះនោះ គឺមូលហេតុសំខាន់អាចផ្តើមចេញពីការខ្វែងគំនិតគ្នាក្នុងការអប់រំកូនចៅនេះឯង ។

៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt

២- Angelina នឹងហក់ចូលក្នុងឆាកនយោបាយ
នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ Angelina មមានញឹកក្នុងកិច្ចការងារជាទូតសុច្ឆន្ទៈរបស់អង្គការសហ ប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន ។ ដូច្នេះការងារសិល្បៈត្រូវបានកាត់បន្ថយច្រើន ម្យ៉ាងទៀតនាងក៏ត្រូវបាន អញ្ជើញឲ្យធ្វើជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថាន LSE ប្រទេសអង់គ្លេស ។ ក្រៅពីនោះក៏មានព័ត៌មានលេចឮ ផងដែរថា មួយជំហានទៅមុខទៀតនាងអាចនឹងប្រឡូកចូលក្នុងឆាកនយោបាយអង់គ្លេសទៀតផង ។ មិនត្រឹមតែ ប៉ុណ្ណោះនាងក៏មានបំណងលក់ផ្ទះដីចំការនៅប្រទេសបារាំង ដែលជាទ្រព្យរួមរវាងនាង និង Brad Pitt ហើយ ផ្លាស់មកនៅអង់គ្លេស ។ ប៉ុន្តែត្រូវ Brad Pitt ជំទាស់ ដូច្នេះផ្តើមអាចចេញពីបញ្ហានេះឯងហើយ ទើបមានការ ឈ្លោះប្រកែកគ្នា ។

៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt

៣- Brad Pitt ជក់កញ្ឆា និង គ្រឿងស្រវឹង
ប្រព័ន្ធព័ត៌មាន TMZ របស់អាមេរិក បានទម្លាយឲ្យដឹងថា ជាយូរឆ្នាំណាស់មកហើយដែល Brad Pitt មានទម្លាប់ជក់កញ្ឆា និង គ្រឿងស្រវឹង រហូតមានការប្រើប្រាស់ឱសថផ្សេងៗ និង ឆាប់ខឹងឆេវឆាវទៀតផង ។ ដូច្នេះហើយទើបនាង Angelina ស៊ូទ្រាំមិនបាន ដោយនាងយល់ឃើញថា ជាគំរូអាក្រក់ដល់កូនៗ ។

៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt

៤- បែកធ្លាយ Brad Pitt មានស្នេហាលួចលាក់ជាមួយតារាសម្តែងស្រីបារាំង
តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Brad Pitt នៅតែរក្សាចំណងស្នេហាជាមួយមិត្តស្រីចាស់ គឺតា រាសម្តែង និង ចម្រៀងស្រីបារាំង បើទោះជាបានរៀបការជាមួយនឹង Angelina អស់រយៈពេល ២ ឆ្នាំមកហើយ ក្តី ។ ក្រៅពីនោះ Brad Pitt ក៏ធ្លាប់បានបង្ករឿងអាស្រូវស្នេហាជាមួយនឹងស្រីពេស្យាសញ្ជាតិរុស្ស៊ី ផងដែរ ។

៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt

៥- ជាមនុស្សល្មោភកាមតណ្ហា
កាលពិខែមីនា ឆ្នាំ ២០១៦ នាង Angelina បានជួលអ្នកបម្រើស្រីម្នាក់ធ្វើជាម៉ែដោះសម្រាប់មើលថែ ទាំកូនតូចៗជំនួសដៃជើង ប៉ុន្តែដោយមានការសង្ស័យថា ម៉ែដោះវ័យក្មេងរូបនេះ និង ប្តីកំហូចហាក់ដូចជាមាន ទំនាក់ទំនងដោយភាពស្និទ្ធស្នាលខុសពីប្រក្រតីនោះ ធ្វើឱ្យគូស្វាមីភរិយានេះតែងតែបង្កជម្លោះឥតឈប់ឈរ ។ ម្យ៉ាងទៀតបើតាមប្រភពព័ត៌មាន Page Six របស់អាមេរិក បានឲ្យដឹងថា ដើម្បីតាមដានរាល់សកម្មភាពរបស់ប្តីកំហូចនេះ Angelina ក៏បានជួលភ្នាក់ងារសើុបការសម្ងាត់ឯកជនម្នាក់សម្រាប់តាមដាន ។ នៅទីបំផុតទើបរក ឃើញថា Brad Pitt ពិតជាក្បត់ចិត្តនាងមែន ។

៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt

៦- របៀបរបបនៃការរស់នៅមិនចុះសម្រុងនឹងគ្នា
តាមព័ត៌មានបរទេសបានឲ្យដឹងថា ផ្តើមចេញពីរបៀបរបបនៃការរស់មិនចុះសម្រុងនឹងគ្នានោះ ទើបគូស្វា មីភរិយាមួយនេះតែងតែបង្ករឿងឈ្លោះប្រកកែកគ្នាញឹកញាប់ រហូតមានការប្រើអំពើហឹង្សាវាយតប់គ្នាថែមទៀត ផង ៕ គ ឡេង
៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt៦ មូលហេតុសំខាន់ៗនៃការបែកបាក់រវាង Angelina Jolie  និង Brad Pitt