អត្ថប្រយោជន៍សំខាន់ៗ ទាំង៧យ៉ាង របស់ស៊ុតផ្នែកពណ៌ស ដែលនារីៗគួរដឹងជាពិសេស!

នារីៗភាគច្រើនដែលស្រឡាញ់សម្រស់ ច្បាស់ជាបានដឹងច្បាស់រួចមកហើយនូវ វិធីថែរក្សាសម្រស់តាមបែបធម្មជាតិអំពី«ស៊ុតស»។ ជាការពិតណាស់ ស៊ុតសបាន ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ ទាំងសុខភាព និងសម្រស់។ ហើយរូបមន្ត ពិសេសដែលផ្សំអំពីស៊ុតសនេះអាចធ្វើឱ្យសម្រស់មានភាពល្អស្អាតជារៀងរហូត។

នោះគឺដោយសារតែការស៊ុត សម្បូរទៅដោយវីតាមីនដែលមានសារៈសំខាន់ដូចជា វីតាមីនB វីតាមីន C វីតាមីនD វីតាមីនE និងវីតាមីនK ជាដើម។ ហើយនេះក៏ជា មូលហេតុចម្បងដែលធ្វើឱ្យនារីៗ ទាំងឡាយបានជ្រើសយកវាមក ប្រើដើម្បីជំនួយ នៅក្នុងការបន្ថែមភាពស្រស់ស្អាត។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍សំខាន់ៗទាំង៧យ៉ាង របស់ស៊ុតផ្នែកពណ៌ស ដែលនារីៗគួរដឹងបន្ថែមទៀត ខានមិនបាន៖

១. កម្ចាត់ជាតិពុល៖ សព្វថ្ងៃនេះស្បែកមុខរបស់យើងបានប្រឈមជាមួយធូលី ផ្សែងបំពុល ពន្លឺព្រះអាទិត្យ គ្រឿងសម្អាងនានា និងមេរោគជាច្រើនទៀត ដែលមើលឃើញ។ នេះជាហេតុបង្កឱ្យបណ្តាលឱ្យស្បែកមុខឡើងកន្ទួលរមាស់។

ប៉ុន្តែបញ្ហាទាំងនេះក៏អាចដោះស្រាយបានជាមួយស៊ុតស ព្រោះវាអាចបំបាត់ជាតិពុល ទាំងនេះចេញពីស្បែកមុខបាន ដោយគ្រាន់តែនាំស៊ុតសមកលាបលើមុខ ហើយ ទុកចោលប្រហែល៣0នាទី សឹមលាងចេញ។ ធ្វើដូចនេះ យ៉ាងហោចណាស់ ១សប្តាហ៍ម្តង នោះស្បែកនឹងត្រឡប់មកមានសុខភាពល្អ និងស្រូបយកសំណើមបានល្អប្រសើរផងដែរ។

២. កម្ចាត់មុន៖ អ្នកដែលកើតមុនច្រើននៅលើមុខ សាកល្បងយកស៊ុតស មកប្រើម្តងលមើល ដោយគ្រាន់តែលាងមុខជាមួយទឹកក្តៅឧណ្ហៗ បន្ទាប់មកយក ស៊ុតស លាយជាមួយទឹកក្រួចឆ្មារ រួចប្រើសំលីជ្រលក់វាយកមកលាបត្រង់កន្លែង កើតមុន មិនថានៅលើថ្ងាស ច្រមុះ ចង្កា ឬ ថ្ពាល់នោះទេ។ ពេលធ្វើរួចទុកវាចោល បន្តិច រហូតមានអារម្មណ៍ថា សំលីឡើងរឹង ទើបលាងទឹកចេញធម្មតា។ វិធីនេះនឹងកម្ចាត់មុន ជួយរឹតបន្តឹងរន្ធញើសបានល្អទៀតផង។

៣. កាត់បន្ថយមុនជាំ និងអាចម៍រុយ៖ អ្នកដែលមានមុនជាំ ខ្លាញ់ច្រើន ឬអាចម៍រុយ ឱ្យនាំយកស៊ុតសមកបិទមុខ យ៉ាងហោចណាស់១-២ម៉ោង បន្ទាប់មកចាំលាង ចេញជាមួយទឹកក្តៅ។ ធ្វើដូចនេះញឹកញាប់ ឬ១-២ដង ក្នុង១សប្តាហ៍ មុននឹងត្រូវបានកាត់បន្ថយ ចំណុចខ្មៅជាំ និងអាចម៍រុយបានយ៉ាងល្អ។

៤.ធ្វើឱ្យស្បែកមុខរលោង និងទន់ល្មើយ៖ សម្រាប់វិធីនេះមនុស្សជាច្រើនបាន និយាយតៗគ្នាថា ធ្វើហើយនាំឱ្យស្បែកមានភាពស្រស់ស្អាតណាស់។ គ្រាន់តែយក ស៊ុតសលាយបញ្ចូលគ្នាជាមួយទឹកដោះគោជូរ ទឹកក្រូចឆ្មារ និងទឹកឃ្មុំ ហើយលាបមុខ រយៈពេលប្រហែល២0-៣0នាទី បន្ទាប់មកលាងចេញវិញដោយប្រុងប្រយ័ត្ន។ ធ្វើក្នុង១សប្តាហ៍១-២ដង មុខរបស់អ្នកនឹងមានសម្បុរសរលោងរន្ធញើស ក៏តឹងណែនឡើងវិញ។

៥.ជួយឱ្យមុខក្មេងជាងវ័យ នរណាៗក៏ទាយអាយុត្រូវ៖ គ្មានអី្វគួរឱ្យឆ្ងល់ទេ កាលណាយើងធ្វើវាឱ្យបានទៀងទាត់ក្នុងសប្តាហ៍ជាប់ៗគ្នា (ជារៀងរាល់សប្តាហ៍) នោះមុខអ្នកក៏គ្មានមុន ស្បែកសរលោងស្រស់ស្អាត មើលទៅក្មេងជាងមុន ដល់ទៅ ១0 ឆ្នាំឯណោះ។

៦. កាត់បន្ថយប្រតិកម្ម អាឡែកស៊ី៖ អ្នកដែលមានស្បែកឆាប់ប្រតិកម្ម ឡើងកន្ទួលជាញឹកញាប់នៅលើមុខ អាចប្រើស៊ុតសបិទមុខជាទៀងទាត់ ព្រោះវាអាចជួយកាត់បន្ថយប្រតិកម្មអាឡែកស៊ីស្បែកបានយ៉ាងប្រសើរ។ ដោយនាំស៊ុតសមកបិទមុខជាប្រចាំថ្ងៃសម្រាប់១0-១៥ នាទី ក្នុងមួយថ្ងៃ រយៈពេលប្រហែល៣-៤សប្តាហ៍ នោះស្បែកក្រហម អាឡែកស៊ី នឹងបន្ថយជាបណ្តើរៗ ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អបន្ថែមទៀតផង។

៧.ថែរក្សាសក់៖ ក្រៅពីអាចជួយឱ្យមានភាពស្រស់ស្អាតនៅលើផ្ទៃមុខហើយ វាក៏អាចផ្ដល់ឱ្យសក់ស្អាតបានដែរ ដោយគ្រាន់តែ នាំយកស៊ុតសមកលាយ ជាមួយប្រេងអូលីវ ហើយលាប ទុកចោលលើសក់ប្រហែល៣0នាទី និងបន្ទាប់មកលាងទឹកចេញយ៉ាងហ្មត់ចត់។ ធ្វើយ៉ាងហោចណាស់ម្ដង ក្នុងមួយសប្តាហ៍ សក់របស់អ្នកនឹងមានសុខភាពល្អជាងមុនបន្តិចម្តងៗ ថែមទាំងមានទម្ងន់ និងភ្លឺចែងចាំងពីធម្មជាតិ។

នេះគឺពិតជាអស្ចារ្យណាស់ ចំពោះភាពស្រស់ស្អាត មិនថាស្បែកមុខ ឬសក់ទេ។ ដូច្នេះគួរប្រញាប់ប្រញាល់ទៅរកទិញស៊ុតស មកស្តុកទុកហើយកុំភ្លេចអនុវត្តផងណា៎៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្ថប្រយោជន៍សំខាន់ៗ ទាំង៧យ៉ាង របស់ស៊ុតផ្នែកពណ៌ស ដែលនារីៗគួរដឹងជាពិសេស!

អត្ថប្រយោជន៍សំខាន់ៗ ទាំង៧យ៉ាង របស់ស៊ុតផ្នែកពណ៌ស ដែលនារីៗគួរដឹងជាពិសេស!

អត្ថប្រយោជន៍សំខាន់ៗ ទាំង៧យ៉ាង របស់ស៊ុតផ្នែកពណ៌ស ដែលនារីៗគួរដឹងជាពិសេស!