ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែង

6 Videos


នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យលិចផ្លូវ ជាតិ សំខាន់មួយចំនួនដែលមានដូចជា ផ្លូវជាតិលេខ ៤ លេខ ៥ លេខ ៦ លេខ ៧ និង បណ្តា ផ្លូវផ្សេងជាច្រើនទៀត ដែលធ្វើឲ្យការធ្វើដំណើរឆ្លងកាត់មានការលំបាក ។

ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែង

ក្រសួងធនធានទឹក និង ឧត្តុនិយម បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងបរិមាណជាង ១០០ មីល្លីម៉ែត្រ បានបង្កជាជំនន់ទឹកភ្លៀងជន់ហូរកាត់ពីលើផ្លូវជាតិលេខ ៤ នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ ប្រវែងប្រមាណ ១០០ ម៉ែត្រ ត្រង់ចំណុចមុខរោងចក្រសាព្រីណា ស្ថិតក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែង

ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងក៏កំពង់ធ្វើឲ្យលិចផ្លូវជាតិលេខ ៥ ក្នុងស្រុកកំពង់ត្រឡាច ឆ្លងកាត់ផ្លូវប្រវែង១០០ ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតនៅស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង បណ្តា ស្រុកនានា ក្នុងខេត្តបាត់ដំបង បន្ទាយមានជយ័ ជាដើម បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ ។ ជំនន់ទឹកភ្លៀងបានធ្វើឲ្យជនលិចផ្លូវជាតិលេខ ៥ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែង

ក្រៅពីនេះ ជំនន់ទឹកភ្លៀវក៏កំពុងវាយប្រហាបណ្តាលឲ្យលិចលង់ផ្លូវ ផ្ទះសំបែង ផល ដំណាំប្រជាជន នៅខេត្តឧត្តមរមាជ័យ ខេត្តត្បូងឃ្មុំ និង បណ្តាខេត្តមួយចនួនទៀតផងដែរ ៕ សុថាត់

ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែងព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែងព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែងព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះទឹកភ្លៀវជន់លិចផ្លូវជាតិសំខាន់ៗច្រើនកន្លែង