រឿងកំពូលអ្នកការពារទាំង៧ ឆក់បេះដូងទស្សនិកជន ធ្វើឲ្យមានអារម្មណ៍ពុះកញ្ជ្រោល

រឿងកំពូលអ្នកការពារទាំង៧ គឺជាខ្សែភាពយន្ត ដែលបានធ្វើអោយទស្សនិកជនមានអារម្មណ៍ថា ញាប់ញ័រនូវចង្វាក់បេះដូងជាមួយ ស្នូរកាំភ្លើង ដែលបានបាញ់បោះយ៉ាងកក្រើកធរណីនៅលើ ផ្ទាំងសំពត់សជាមួយ នឹងឈុតឆាកកំប្លែងខ្លះ ដែលធ្វើអោយទស្សនិកជនអស់សំណើចតាមដំណើររឿង។

បន្ទាប់ពីបានទស្សនាមុនថ្ងៃចាក់បញ្ចាំងឃើញថា មានការកោតសរសើរខ្លាំងពី សំណាក់ទស្សនិកជន បាននិយាយថារឿងនេះធ្វើអោយ គាត់បានយល់ពីទិដ្ឋភាពនៅក្នុងសង្គមនាសម័យមុន ជាមួយការរៀបចំនូវយុទ្ធសាស្រ្ត ប្រយុទ្ធយ៉ាងម៉ត់ចត់ របស់អ្នកក្លាហានទាំង៧ ជួយប្រជាជនអោយ ផុតពីការគាបសង្កត់របស់អ្នកមានអំណាចមួយក្រុមនោះ ព្រមទាំងទទួលបានស្នូរទះដៃខ្លាំងៗពីទស្សនិកផងដែរ។ ចាក់បញ្ចាំងនៅលើផ្ទាំងសំពត់សខ្នាតធំ គ្រប់រោងភាពយន្តទាំងអស់ជាមួយ ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនមានអារម្មណ៍ថារំជួលចិត្ត គឺរឿង កំពូលអ្នកការពារទាំង៧ ឬ The Magnificent Seven ដែលនឹងចាក់បញ្ចាំងនាចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅគ្រប់រោងភាពយន្តជាប្រភេទ 2D និង 4Dx។ 

អ្នកដឹកនាំ Antoine Fuqua នាំយកចក្ខុវិស័យទំនើបមក ផលិតភាពយន្ត សម័យដើមមួយ ក្នុងផលិតកម្ម Metro-Goldwyn-Mayer Pictures និង Columbia Pictures ដែលមានចំណងជើងថា កំពូលអ្នកការពារទាំង7។ នៅក្នុងក្រុងតូចដាច់ស្រយ៉ាលដែលគ្រប់គ្រងទៅដោយអំណាច របស់ម្ចាស់ឧហ្សាហកម្ម Bartholomew Bogue (Peter Sarsgaard) អ្នកស្រុកដែលធ្វើការទីនោះ ត្រូវបានការពារដោយជើងអ្នកលេងទាំង7 រួមមានអ្នកប្រមាញ់យករង្វាន់ អ្នកលេងល្បែង និងអ្នកលេងកាំភ្លើង-- Sam Chisolm (Denzel Washington), Josh Farraday (Chris Pratt), Goodnight Robicheaux (Ethan Hawke), Jack Horne (Vincent D’Onofrio), Billy Rocks (Byung-Hun Lee), Vasquez (Manuel Garcia-Rulfo), and Red Harvest (Martin Sensmeier) នៅពេលដែលអ្នកទាំង7 ប្រុងខ្លួនទាក់ទាមនឹងហឹង្សាវាលខ្សាច់ ពួកគេបានដឹងថា ពួកគេមិនប្រយុទ្ធដើម្បីតែលុយនោះទេ។

អ្វីដែលសំខាន់គឺ ហាមមិនអោយក្មេងក្រោមអាយុ ១៥ឆ្នាំ អ្នកមានជម្ងឺខ្សោយបេះដូង និងស្រ្តីមានផ្ទៃពោះ មិនត្រូវអនុញ្ញាតឲ្យ ទស្សនារឿងនេះនោះទេ។ ចង់ដឹងថារឿង កំពូលអ្នកការពារទាំង៧ ឬ The Magnificent Seven មានភាពញាប់ញ័រ យ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១៦នេះតទៅនៅគ្រប់រោងភាពយន្ត ជាប្រភេទ 2D/4DX។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:  www.facebook.com/JaiKon.Cambodia ,  www.youtube.com/JaiKonCambodia  ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload