PeyPey Dy ភ្ញាក់ខ្លួនព្រឺត ពេលឃើញមនុស្សរាប់ម៉ឺននាក់ ចាំឈរមើល ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នៅព្រឹកនេះ(មានវីដេអូ)

សៀមរាប៖ នៅព្រឹកថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងពិតជាកម្រ ដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត។ ហើយក្នុងនោះដែរ ក៏មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ត្រៀមសម្លឹងមើលនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ក្នុងនោះដែរ តារាហ្វេសប៊ុក និងជាតារាសម្តែងដ៏ល្បី ក្នុងស្រទាប់យុវវ័យ លោកPey Pey Dy ក៏បានចំណាយពេលជិះឡានពីភ្នំពេញ ទៅសៀមរាប ដើម្បីចង់ទៅមើលផ្ទាល់ផងដែរ ថាពិតជាពិសេសយ៉ាងណា នេះបើតាមឃើញគណនីហ្វេសប៊ុក របស់អាចារ្យធំ អង្គររាជ បានសាកសួរ ទៅកាន់ លោកPey Pey Dy កាលពីព្រឹកព្រលឹម។ 

ជាពិសេស តារាហ្វេសប៊ុករូបនេះ ក៏បាននិយាយបន្ថែមថាដែរថា រូបលោក ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញបងប្អូនខ្មែរ និងភ្ញៀវអន្តរជាតិ រាប់ម៉ឺននាក់ បានឈររង់ចាំ មើលព្រឹត្តិការណ៍កម្រមួយនេះ ដែលស្ទើរតែរកកន្លែងទុករថយន្តមិនបានផង។ ហើយ ក៏ជាលើកទីមួយផងដែរ  ដែលក្នុងមួយឆាកជីវិតលោកជាកូនខ្មែរ បានឃើញថ្ងៃរះចំកណ្តាលកំពូលនៃប្រាសាទអង្គរវត្តខ្មែរ។

ចុះប្រិយមិត្តណាខ្លះ បានទៅមើលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដោយផ្ទាល់? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក Pey Pey Dy បានបង្ហាញពីដំណើរជីវិតរបស់លោក តាំងពីដំបូង រហូតដល់ពេលនេះ។

ជឿជាក់ថា ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ហើយ អំពីតារាហ្វេសប៊ុកមួយដួងគឺ «Peypey Dy» ដែលរូបគេប៉ិនប្រសប់ខាងពាក្យសម្តី កាយវិការ ក្រមិចក្រមើម មិនថែមតែប៉ុណ្ណោះ Peypey Dy ក៏ពូកែតែងខ្លួនផងដែរ មិនថាប្រុស មិនថាស្រីឡើយ មើលទៅគួរឲ្យទាក់ទាញតែម្តង។

គួររំលឹកផងដែរ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ Peypey Dy ត្រូវបានមហាជនទូទៅស្គាល់តាមរយៈទំព័រហ្វេសបុក ដែលគាត់ចូលចិត្តបង្ហោះរូបភាព វីដេអូកំប្លែងៗ ដើម្បីបំរើដល់អារម្មណ៍ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្ររបស់គាត់ ប៉ុន្តែពេលខ្លះគាត់ក៏ទទួលរងនូវការជេរប្រមាថ និងរិះគន់ពីសំណាក់មហាជនផងដែរ។

យ៉ាងណាមិញ នេះមិនបានឲ្យគាត់បោះបង់ចោលនូវអ្វីដែលគាត់ចង់ធ្វើនោះទេ គាត់នៅតែបន្តរហូតមកទល់សព្វថ្ងៃ Peypey Dy ក៏បានក្លាយជាតារាសម្តែងក្នុងខ្សែភាពយន្ត ហើយថែមទាំងជាអ្នកទទួលផ្សព្វផ្សាយ ឲ្យបណ្តាក្រុមហ៊ុននានាទៀតផង។ នេះក៏ដោយសារតែភាពល្បីល្បាញរបស់គាត់ ក្នុងបណ្តាញសង្គមហ្វេសបុកធ្វើឲ្យមជ្ឃដ្ឋានខាងក្រៅចាប់អារម្មណ៍ផងដែរ។

ដោយសារភាពល្បីល្បាញដែលមានដូចសព្វថ្ងៃនេះហើយ ទើបធ្វើឲ្យជីវិតតារាសម្តែងមួយដួងនេះប្រែប្រួលលឿន ក្នុងរយៈពេលខ្លី ដោយសារការអត់ធ្មត់តស៊ូក្នុងជីវិត។

ហើយ Peypey Dy ក៏បានបង្ហោះនូវសារមួយរៀបរាប់ ពីការតស៊ូក្នុងជីវិតរបស់គាត់ផងដែរ ដោយក្នុងសារ Peypey Dy បានរៀបរាប់យ៉ាងវែងអន្លាយថា «អាចនឹងមានអ្នករិះគន់ថា ខ្ញុំអួត ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយអ្នកទាំងអស់គ្នាដឹងថា ទម្រាំមានថ្ងៃនេះ តេីខ្ញុំធ្លាប់ឆ្លងកាត់រឿងអីខ្លះ.... ចាំបានថា កាលខ្ញុំនៅក្មេង ម៉ាក់ខ្ញុំអោយខ្ញុំចូលរៀនតាំងពីអាយុ5ឆ្នាំ កាលនោះរៀនពូកែទាំងខ្មែរ ទាំងភាសា ហើយតែងតែទទួលបានប័ណ្ណសរសេីររាល់ឆ្នាំ ដល់ពេលឡេីងថ្នាក់កាន់តែខ្ពស់ទៅ ចាប់ផ្តើមរៀនខ្សោយទៅៗ ខ្ញុំធ្លាប់គេចសាលា កាលថ្នាក់ទី3ម្តង ទី5ម្តង ទី6ម្តង កាលនោះតែងតែនាំទុក្ខដល់ម៉ាក់ទៅជួបនាយកសាលារហូតដល់វិទ្យាល័យភ្លាម ឈ្លោះគ្នាវាយគ្នាក្នុងថ្នាក់ គ្រូចាប់ចូលទីចាត់ការ ពិន័យអោយដោះអាវរេីសសំរាម បន្ទាប់មកមានម្តងនោះ ពួកម៉ាកគេទៅលេងកំពង់សោមជុំគ្នា កាលនោះមិនសូវមានលុយ ក៏យកលុយដែលម៉ាក់អោយបង់សាលា ទៅដេីរលេង។

ជីវិតជាសិស្សវិទ្យាល័យ គឺជាជីវិតយុវវ័យដែលកំពុងតែចង់ដឹងចង់លឺ ភ្លើតភ្លើន ដេីរលេង មិនចូលសាលា ដល់ពេលរៀនចប់ក៏ចាប់ផ្តេីមគិត ភ័យ បារម្ភពីអនាគត មិនដឹងធ្វេីការងារអី មានអារម្មណ៍ថាស្តាយក្រោយដែលមិនខំរៀន លុះដលថ្ងៃមួយ គឺថ្ងៃដែលខ្ញុំបានបង្ហោះClipដំបូង ឆ្នាំ2013 ពេលនោះអ្វីដែលខ្ញុំទទួលបាន គឺការជេរ ប្រម៉ាថ ហេីយគ្មានបានផលចំណេញអីដល់ខ្លួនទេ ថែមទាំងត្រូវគេមេីលងាយថា ខ្ទេីយ ឆ្កួត ឡប់ អត់បានការ រហូតដល់ថ្ងៃមួយ មានផលិតកម្មមួយហៅខ្ញុំថតរឿង កាលនោះគឺខ្ញុំទទួលបានតំលៃខ្លួន20$ សំរាប់ការថតមួយថ្ងៃ ហេីយត្រូវថតនៅកំពង់ធំ 6ថ្ងៃ បន្ទាប់មកMYTV ហៅខ្ញុំឡេីងកម្មវិធីពេញចិត្តឬអត់? តមកទៀតក៏មានclubមួយហៅខ្ញុំទៅសម្តែង បានមួយយប់50$ សរុបទៅក្នុងឆ្នាំនោះ ខ្ញុំរកលុយបាន190$។ ចូលដល់ឆ្នាំ2014 ខ្ញុំត្រូវបានគេហៅអោយធ្វេីជាពិធីករនៅផ្សាររាត្រីត្រេីយម៉្ខាង មួយអាទិត្យធ្វេី3ថ្ងៃ ហេីយមួយខែខ្ញុំបានប្រាក់ខែ450$ វាច្រេីនណាស់សំរាប់ខ្ញុំ ព្រោះជាការងារដំបូងរបស់ខ្ញុំ ខ្ញុំធ្វេីខ្លួនពីផ្ទះ ជិះម៉ូតូទៅ យប់ខ្លះភ្លៀង ត្រូវចូលជ្រកតាមការាស់សាំង យប់ខ្លះជិះមកផ្ទះវិញទាំងស្ងាត់បន្ទាប់មកគេក៏ប្តូរមកនិយាយនៅផ្សាររត្រីមុខរដ្ឋសភា ហេីយមានក្រុមហ៊ុនមួយបានហៅខ្ញុំធ្វេីការ គឺខាងផ្សព្វផ្សាយ ដោយបានប្រាក់ខែ500$ ជីវិតខ្ញុំកាន់តែប្រែប្រួល បន្តិចម្តងៗ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload