U-19 អូស្រា្តលី ប៉ះ​ថៃ ស្អែក​នេះ ដើម្បី​​ប្រជែង​​យក​​ពាន​​រង្វាន់​​ប្រ​ចាំ​​តំបន់​អាស៊ាន ឆ្នាំ​២០១៦ (Video Inside)

(ហាណូយ)៖ ក្រុមយុវជនមាឌធំៗ ខ្ពស់ៗ U-19 អូស្រ្តាលី ត្រូវប៉ះក្រុមការពារតំណែងជើងឯក U-19 របស់ថៃ ដើម្បីប្រជែងយកពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-19 Youth Championship 2016 ដែលមានវៀតណាមធ្វើម្ចាស់ផ្ទះ ក្រោយពេលបានទម្លាក់គូប្រជែងៀងៗខ្លួនរួចមក។

u19

នេះជាលើកទី២ សម្រាប់អូស្រ្តាលី ដែលត្រូវជួបថៃ ក្នុងឆ្នាំ២០១៦ ក្រោយពេលជួបគ្នាម្តងលើកទី១ បានចាញ់ស្ពឹកមុខ ដោយលទ្ធផល ៥-១ កាលពីប្រកួតសន្សំពិន្ទុក្នុងពូល B តែបានបំបាក់ម្ចាស់ផ្ទះវៀតណាម ៥-២ យប់មិញនេះវិញក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពេលថៃ យកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

អូស្រ្តាលី បានចាប់ផ្តើមទម្រង់លេងដ៏សង្វាក់គ្នាវិញ និងបិទជាប់មិនឲ្យវៀតណាម រកបានគ្រាប់ដោយស្រួលឡើយ គឺរបូតទាំង២គ្រាប់នោះ គ្រាប់ទី១ ដោយការទាត់បាល់ Free-Kick និងគ្រាប់ទី២ ដោយបាល់ពិន័យប៉េណាល់ទី ១១ម៉ែត្រប៉ុណ្ណោះ ជាមួយនឹង ៥គ្រាប់របស់ខ្លួនវិញ សុទ្ធតែរកបានបច្ចេកទេស និងលេងសហការគ្នាបានល្អ។

អូស្រ្តាលី ត្រូវប៉ះក្រុមការពារតំណែងជើងឯកថៃ នៅវេលាម៉ោង ៧យប់ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញាស្អែកនេះ នៅពហុកីឡដ្ឋាន Hay Day ស្ថិតក្នុងទីក្រុងហាណូយ ក្រោយពេលម្ចាស់ផ្ទះវៀតណាម ប៉ះទីម័រខាងកើត ដើម្បីដណ្តើម យកចំណាត់ថ្នាក់លេខ៣ នៅម៉ោង ៤៖០០នាទីល្ងាចនៅពហុកីឡដ្ឋាននោះដូចគ្នា៕

សូមទស្សនាវិដេអូ Highlight

ប្រភពពី kmertalking

The post U-19 អូស្រា្តលី ប៉ះ​ថៃ ស្អែក​នេះ ដើម្បី​​ប្រជែង​​យក​​ពាន​​រង្វាន់​​ប្រ​ចាំ​​តំបន់​អាស៊ាន ឆ្នាំ​២០១៦ (Video Inside) appeared first on CamboSport.