​នាងតូច៧ឆ្នាំលែងខ្លាចស្លាប់ ទើបបែកធ្លាយ

ខេត្តស្វាយរៀង ៖ ​បុរស​ជា​ជាងគំនូរ​ម្នាក់ ​​ចាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​រំលោភជា​បន្តបន្ទាប់​រហូតដល់ទៅ​​​​​៣​នាក់ឯណោះ ហើយ​ក្នុង​ចំណោម​​ម្នាក់ បាន​​រងរបួស​លើប្រដាប់​ភេទ​​ហូរ​​ឈាម​ឈឺ​ចុកចាប់​ខ្លាំង​ ដោយ​​ទ្រាំ​​លែង​បាន​ ទើបនាង​​ប្រាប់​ឪពុក​ម្តាយ​ប្តឹង​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់តែម្តង ។

​ជន​ស​ង្ស័យ​​ឈ្មោះ​ពេ​ជ ​សា​ធឿ​ន ​​អាយុ​៤៩​ឆ្នាំ​ ​​ជា​ជាងគំនូរគូរ​រូប​ព្រះ​បទនៅ​តាម​ព្រះ​វិហារ​វត្ត មាន​ទី​លំ​​នៅក្រុងស្វាយ​រៀង​ ។ ​​ជន​សង្ស័យ ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រីម្នាក់​អាយុ​០៧​ឆ្នាំម្នាក់ ខណៈ​ឪពុក​ម្តាយ​ក្មេង​ស្រី​មិន​នៅផ្ទះ (​ទុក​កូន​​ចាំផ្ទះ​ម្នាក់ឯង​) ត្រូវ​​​ជន​​នេះ ​បាន​ចូល​ទៅ​ចាប់រំលោភ​តែ​ម្តង​ ។

បើ​តាម​អ្នក​ភូមិ​បាន​​បង្ហើប​​ថា ជន​នេះ​​បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​​រំលោភ​​១២​ដង​​មក​ហើយ នៅ​ពេល​ណា​ឪពុក​ក្មេង​រង​គ្រោះ​ចេញពីផ្ទះ​ទៅ​ទទួល​ម្តាយ​ពី​រោងចក្រ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​ ត្រូវ​ជន​កំណាចនេះគំរាម​​​សម្លាប់​ ទើប​ក្មេង​ស្រី​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​ ។ រីឯ​ឪពុក​ម្តាយ​​រវល់​តែ​ទៅ​ធ្វើការ ​ក៏​មិន​បាន​សង្កេត​មើល​កូន តែដោយ​​នាង​មានការ​ឈឺ​ចុកចាប់​ស៊ូទ្រាំ​ម្នាក់ឯង ​រហូត​ដល់​ថ្ងៃ​ទី​២២ ​កញ្ញា នេះ ​ទើប​និយាយ​ប្រាប់​ឪពុក​ម្តាយ​ថា​ កាលពី​ថ្ងៃ​ទី​២១​ កញ្ញា​ ២០១៦​ វេលា​ម៉ោង​១២អធ្រាត្រ ​បុរស​ឈ្មោះ​ពេ​ជ ​សា​ធឿ​ន​ ដែល​នៅផ្ទះ​ក្នុង​ភូមិ​ក្បែ​គ្នា ​បាន​​ចាប់រំលោភ​កូន​​យ៉ាង​ឃោរ​ឃៅ​ព្រៃផ្សៃ​ និង​គំរាម​ថា បើ​ប្រាប់​ឪ​ម៉ែ​គេ​នឹង​សម្លាប់​ចោល ។

ខណៈនោះ ​ស្ត្រី​ជា​ម្តាយ​ក៏​រត់​មក​ប្តឹង​សមត្ថកិច្ឱ្យជួយ​អន្តរាគមន៍​តែ​ម្តង ​ក៏​បែកធ្លាយ​ថា ​មាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៧​ ទៅ​៨​ឆ្នាំ​ចំនួន​២​នាក់​ផ្សេង​ទៀត​ នៅ​ក្នុងភូមិ ហើយ​បាន​សំឡុត​ថា បើ​ហ៊ាន​ប្រាប់​ម៉ែឪ គឺ​សម្លាប់​ចោល​ទើប​ក្មេង​ភ័យ​ខ្លាច​មិន​ហ៊ាន​និយាយ​។

​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ស​ង្ស័យឈ្មោះពេ​ជ សា​ធឿ​ន បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ផឹកស្រា​ស្រវឹង ឆ្លៀតពេលឪពុកម្ដាយ ​នាង​​មិន​នៅ ខ្លួន​ក៏​​ចាប់រំលោភ​​នាង​ពិតប្រាកដ​មែន តែ​មិន​បាន​ដល់​ស៊ីជំរៅ​ទេ ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​បង្ហើប​​ថា ជន​នេះ​មាន​តណ្ហាក្រាស់​ណាស់ សង្ស័យប្រព្រឹត្ត​រឿងអស្រូវ​លូកលាន់​កូនស្រី​
(​កូនចុង​) ​ឬ​ស​ង្ស័យ​ចាប់រំលោភ ធ្វើ​ឲ្យ​កូនស្រី​មាន​វិបត្តិ​ចង.​ក​ធ្វើ​អត្តឃាត​​ស្លាប់ ដោយ​​មិនដឹងពី​​មូលហេតុ​ ។ ផ្អែក​លើ​ចម្លើយ​សារ​ភាព​ពី​ជនសង្ស័យ ​និង​ការ​ឆ្លើយ​បំភ្លឺ​ពី​កុមារី​រង​គ្រោះ និង​ការ​ឆ្លើយ​បំភ្លឺពី​អាណាព្យាបាល សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះពេ​ជ សា​ធឿ​ន
ក​សាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​​ខេត្ត ​។