ផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជន

6 Videos


ផន ស្រីខួច ក៏ជាបេក្ខនារីមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក I Am a Singer Cambodia ដែលតែងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ហង្សមាស។ អ្វីដែលគួរឱ្យកត់សំ គាល់សម្រាប់ថ្ងៃសៅរ៍ ខាងមុខនេះ គឺបេក្ខជនដែលត្រូវជម្រុះមានរហូតដល់ទៅបីរូប ។ ក្នុងនោះ ស្រីខួច ក៏បានបង្ហោះសារជាបន្តបន្ទាប់ដើម្បីសុំសម្លេងឆ្នោតពីសំណាក់មហាជនដែលគាំទ្ររូបនាង ។

ផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជន

សម្រាប់ជុំទី ៥សប្តាហ៍ទី ៩ ថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា ខាងមុខនេះខុសប្លែកពីសប្តាហ៍មុនៗដោយ សារបេក្ខជនដែលត្រូវជម្រុះមានដល់ទៅបីរូប ។ អាចនិយាយថា អ្នកដែលអស់ឱកាសនៅក្នុងការប្រកួត គឺអ្នកដែលទទួលសម្លេងឆ្នោតតិចជាងគេ ។ ផន ស្រីខួច ក៏ជាបេក្ខជនដែលលេចធ្លោនៅក្នុងកម្មវិធីមួយនេះ ដែរ ។ ក្រៅពីប្រឹងប្រែងហាត់ច្រៀង និង ត្រៀមបញ្ចេញស្ទីលថ្មីដើម្បីទាក់ទាញការចាប់អារម្មណ៍ ផន ស្រីខួច ក៏បានបង្ហោះសារសុំសម្លេងឆ្នោតពីមហាជនដែលលេខសម្គាល់របស់នាង គឺលេខ ១ ។ ផន ស្រីខួច រំពឹងថា នាងនឹងអាចឆ្លងផុតវគ្គជម្រុះសប្តាហ៍ទី ៩ នេះ ។ មិនមែនមានតែតារាចម្រៀង ផន ស្រីខួច នោះ ទេ គឺបេក្ខជន បេក្ខនារីដទៃ ក៏ព្យាយាមសុំសម្លេងឆ្នោតពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនផង ដែរ ។

ផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជន

ទោះជានៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកមួយនេះពួកគេទាំង ៧ រូប ប្រកួតដណ្តើម ជ័យលាភីក៏ពិតមែន តែក្រោយចប់ការប្រកួតពួកគេនៅតែជាមិត្តភក្តិរួមផលិតកម្ម ដោយមិនមានការច្រ ណែន ឬ អាក់អន់ចិត្តមិនថា ជាប់ ឬ ធ្លាក់ឡើយ ។ គួរបញ្ជាក់ផងដែរថា សប្តាហ៍កន្លងមក ផន ស្រីខួច ទទួលបានសម្លេងឆ្នោតដោយស្ថិតក្នុងលំដាប់លេខរៀងទី ៤ ។ អ្នកដែលទទួលបានសម្លេងឆ្នោតច្រើនជាង គេ គឺលោក ដួង វីរៈសិទ្ធ និង បន្ទាប់គឺស្រីស្អាត សួស វីហ្សា ៕ ចេនី

ផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជនផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជនផន ស្រីខួច បង្ហោះសារសុំជំនួយពីមហាជន