ឆេះ​ឃ្លាំង​មួយ​នៅ​ក្រុង​ម៉ូ​ស្គូ​ស្លាប់​ច្រើន​នាក់

ទូរទស្សន៍​រុ​ស្ស៊ី NTV រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២២ កញ្ញា មាន​ភ្លើង​ឆាបឆេះ​ឃ្លាំង​មួយ​នៅ​ក្រុង​មូ​ស្គូ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ពន្លត់ភ្លើង​៥​នាក់ ចំណែក​អ្នក​ពន្លត់ភ្លើង​៧​នាក់​ទៀត​បាត់​ខ្លួន ។

អ្នក​ពន្លត់ភ្លើង​ជាង​១៦០​នាក់ និង​រថយន្ត​បាញ់​ទឹក​ប្រមាណ​ជា​៥០​គ្រឿង ត្រូវ​បាន​ប្រមូល​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​គ្រោះ​អគ្គិភ័យ​នេះ ដែល​ឆេះ​ឃ្លាំង​មួយ​ស្ថិត​នៅ​តាម​មហាវិថី AMOURSKAIA ភាគ​ខាងកើត​រដ្ឋធានី​រុ​ស្ស៊ី ហើយ​ឆេះ​រាលដាល​តំបន់​មួយ​មាន​ទំហំ​ប្រមាណ​ជា​៤.០០០​ម៉ែត្រក្រឡា ។

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ម្យ៉ាងទៀត អ្នក​ពន្លត់ភ្លើង​៧​នាក់​បាន​បាត់​ខ្លួន​។ ប្រតិបត្តិការ​រុករក​កំពុង​ធ្វើ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៦ នៅ​ក្រុង​មូ​ស្គូ​កើត​មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​មួយ បណ្តាល​ឱ្យ​ពលករ​ដើម​កំណើត​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​យ៉ាងតិច​១៦​នាក់​ស្លាប់ ។ ភ្លើង​ឆាបឆេះ​ក្នុង​អគារ​កម្ពស់​៤​ជាន់​របស់​រោង​ពុម្ព​មួយ ៕