Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ

នៅ​ព្រឹក​នេះ​រោងកុន​ទំនើប Major Cineplex by Cellcard បាន​ប្រគល់​ថវិកា​ជាង ១ ពាន់​ដុល្លារ​ទៅ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​អនុញ្ញាត​ឲ្យ​កុមារ​ជិត ៤០០ នាក់​ចូល​ទស្សនា​ភាព​យន្ត​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។

 

Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ

 

កញ្ញា ហ៊ាង ស្រីជា ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​ អ្នក​ឧបត្ថម្ភ​របស់ Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា “ពិធី​ប្រគល់​ថវិកា​ដល់​អង្គការ​ខាង​លើ​បាន​មក​ពី​ការ​លក់​សំបុត្រ​កុន​រឿង «ស្រកា​មាស» ចំនួន​បួន​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ម៉ោង និង​បាន​ប្រាក់​សរុប​ចំនួន ៩៧៨ ដុល្លារ ហើយ​រោង​កុន​របស់​យើង​បាន​ឧបត្ថម្ភ ៥០០ ដុល្លារ​បន្ថែម​ទៀត។ សរុប​ទាំងអស់​បាន ១៤៧៨ ដុល្លារ ដើម្បី​ឲ្យ ប៉េ អេស អឺ យក​ទៅ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ៗ​តាម​តម្រូវ​ការ។”

 

Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ

 

Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ

 

កញ្ញា បាន​បន្ត​ទៀត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ ​រោង​កុន​ទំនើប​ខាង​លើ​ក៏​បើក Hall ដ៏​ធំ​មួយ​ដើម្បី​ឲ្យ​កុមារ​តូច​ៗ​ជិត ៤០០ នាក់​បាន​ចូល​ទស្សនា​ភាព​យន្ត​ខាង​លើ​ទៀត​ផង។ ស្រីជា បញ្ជាក់​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ដែល​ខាង​រោងភាពយន្ត Major Cineplex by Cellcard សហការ​ជាមួយ​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ)​ឡើយ ។

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រធាន​ផ្នែក​ទីផ្សារ​បាន​បន្ថែម​ថា​ រោង​កុន​លំដាប់​អន្តរជាតិ​មួយ​នេះ នឹង​ព្យាយាម​សហការ​ជាមួយ​អង្គការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់ឲ្យ