កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កងទ័ពវីរជនកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើឃាតលោក Kim Jong Un ក្នុងពេលណាក៏បានដែរ បើសិនជាសេអ៊ូលមានអារម្មណ៍ថា ខ្លួនរងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង នេះបើយោងតាមការបង្ហើបឲ្យដឹង របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅសប្ដាហ៍នេះ ។

លោករដ្ឋមន្ត្រីត្រូវបានគេសួរដូច្នេះ នៅក្នុងការប្រជុំសភាមួយកាលពីថ្ងៃពុធ ដោយគេសួរថា តើមានគម្រោងរៀបចំក្រុមកងកម្លាំងពិសេស ដើម្បីសម្លាប់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ដែរទេ? លោក Han Min-koo បានឆ្លើយមកវិញថា “ច្បាស់ណាស់ យើងពិតជាមានគម្រោងបែបនេះមែន ។ មិនត្រឹមតែប៉ុណ្ណោះ យើងមានគំនិត និងគម្រោងប្រើប្រាស់សមត្ថភាពមីស៊ីលដ៏ជាក់លាក់របស់ខ្លួន សំដៅលើកន្លែងសំខាន់មួយចំនួនរបស់សត្រូវ ដើម្បីកម្ចាត់ការដឹកនាំរបស់សត្រូវចោល ។”

ទន្ទឹមគ្នានឹងនេះដែរ កូរ៉េខាងត្បូងក៏ធ្លាប់ប្រកាសថា គេបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលយកសេណារីយ៉ូដ៏អាក្រក់បំផុត ដែលអាចនឹងកើតឡើងក្នុងថ្ងៃខាងមុខ ដោយគិតទុកមុនថា ព្យុងយ៉ាងត្រៀមខ្លួនរួចហើយ ដើម្បីសាកល្បងនុយក្លេអ៊ែរជាលើកទី៦ ។

គួរបញ្ជាក់ថា អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់សេអ៊ូល បានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកមកហោះក្រវែលកូរ៉េខាងត្បូងជាបន្តបន្ទាប់ ចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទី៥ របស់ព្យុងយ៉ាងមក តែទង្វើទាំងនេះ ត្រូវកូរ៉េខាងជើងចាត់ទុកថា អាមេរិកធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ៗ និងបង្ខំឲ្យបងប្អូនទាំង២ ស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម ៕

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un

ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • កូរ៉េខាងត្បូង​បង្ហើប​ឲ្យ​ដឹង​ គម្រោង​ចង់​ធ្វើ​ឃាត​មេដឹកនាំ Kim Jong Un已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: