Duterte អញ្ជើញអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ឲ្យមកជជែកតទល់រឿងសិទ្ធិមនុស្ស


ប្រធានាធិបតីមាត់ឆៅ លោក Rodrigo Duterte កាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអញ្ជើញអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon និងសហភាពអឺរ៉ុប ឲ្យមកស៊ើបអង្កេតលើរឿងប្រឆាំងគ្រឿងញៀន ហើយប្រកាសចង់ជជែកតទល់១ស្មើ ជាមួយមេធាវីល្អបំផុត ប្រចាំសហភាពអឺរ៉ុបទៀត ។

ទាំងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ សុទ្ធតែប្រកាសសុំឲ្យហ្វីលីពីន គិតគូពីបញ្ហាសិទ្ធិមនុស្សឡើងវិញ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់គេ តែក្នុងនោះ ទាំងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ សុទ្ធតែត្រូវលោក Duterte លេងទៅវិញយ៉ាងចាស់ដៃ ដោយលោកហៅអង្គការសហប្រជាជាតិថា គ្មានប្រយោជន៍ ហើយគំរាមចង់ដើរចេញពីអង្គការពិភពលោកនេះទៀត ដោយឡែកសហភាពអឺរ៉ុបវិញ លោក Duterte បានឲ្យម្រាមដៃកណ្ដាលដល់អង្គការនេះ ហើយនិយាយថា “Fuck You” ដល់ទៅ២ដង ។

លោកបានថ្លែងថា “ខ្ញុំអញ្ជើញលោក Ban Ki… នៃអង្គការសហប្រជាជាតិ ហើយឈ្មោះបិសាចនោះឈ្មោះអីដែរ? Ban Ki-moon ។” ម្យ៉ាងទៀតលោកបន្តថា “ខ្ញុំអញ្ជើញសហភាពអឺរ៉ុប ឲ្យបញ្ជូនមេធាវីល្អផ្ដាច់គេមក ហើយមកជាមួយអ្នករាយការណ៍ផង ។ ឲ្យពួកគេមកហ្វីលីពីន រួចខ្ញុំនឹងសរសេរសំបុត្រអញ្ជើញឲ្យមកស៊ើបអង្កេត ។”

និយាយដល់រឿងសិទ្ធិមនុស្សមួយវិញទៀត លោកស្រី Leila de Lima ដែលធ្លាប់ចង់ស៊ើបអង្កេតលោក Duterte ជាច្រើនដងនោះ ពេលនេះត្រូវគេបោះឆ្នោតទម្លាក់ពីកៅអីប្រធានគណៈកម្មការសិទ្ធិមនុស្សហើយ ថែមទាំងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ពាក់ព័ន្ធនឹងគ្រឿងញៀនទៀតផង ដែលអាចជាប់ពន្ធនាគារដល់ទៅ៣០ឆ្នាំ ។

គួរបញ្ជាក់ថា លោក Duterte បានចោទប្រកាន់អ្នកស្រី Leila de Lima ថា លួចសហាយស្មន់ជាមួយកូនចៅអ្នកស្រី ហើយទទួលលុយសំណូក និងលក់គ្រឿងញៀននៅពន្ធនាគារ ដ៏ធំបំផុតមួយក្នុងប្រទេសទៀតផង តែអ្វីទាំងនេះ ត្រូវបានលោកស្រីបដិសេធទាំងអស់ ៕
Duterte អញ្ជើញអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ឲ្យមកជជែកតទល់រឿងសិទ្ធិមនុស្ស

Duterte អញ្ជើញអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ឲ្យមកជជែកតទល់រឿងសិទ្ធិមនុស្ស

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • Duterte អញ្ជើញអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ឲ្យមកជជែកតទល់រឿងសិទ្ធិមនុស្ស已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: