សួង សុខារ៉ានីត អន់​ចិត្ត​​ខ្លាំង​ជា​មួយ​​អ្នក​​ជ្រើស​​រើស​​តួ​​សម្តែង​​ម្នាក់ ​ប្រកាន់​​​​បក្ស​​ពួក និង​រួម​ដៃ​គ្នា​ធ្វើ​បាប​នាង

(ភ្នំពេញ)៖ តារាស្រីរូបស្រស់ សម្តែងក្នុងឈុតកាយវិកា​ខារ៉ាអូខេបទ «ស្រុកខ្មែរចាំអូន» របស់លោក ខាន់ ជេមស៍ កញ្ញា សួង សុខារ៉ានីត ថ្មីៗនេះ ត្រូវបានប្រភពបង្ហើបថា នាងហាក់មានការអាក់អ​ន់ស្រពន់ចិ​ត្តខ្លាំង ជាមួយអ្នកជ្រើសរើសតួសម្តែងម្នាក់ រួមនឹងតារាស្រីចំនួនពីរនាក់ផ្សេងទៀ​ត ដែលចូល​ចិត្តធ្វើការងារនិយមបក្សពួក និងគ្មានហេតុផលច្បាស់លាស់។

ប្រភពពីចង្កោមអ្នកសិល្បៈ បានបង្ហើបមកថា តារាសម្តែងសម្តីស្រទន់កញ្ញា សួង សុខារ៉ានីត មុ​ន​នេះបន្តិចបានផ្ទុះ​ជម្លោះ និងមានការអន់ចិត្តខ្លាំង ជាមួយបុរសម្នា​ក់ ដែលគេដឹងថាជាអ្នកជ្រើ​សរើសតួសម្តែង ប្រចាំស្ថាននីយ​ទូរទស្សន៍ក្នុងស្រុកមួយ ខណៈបុគ្គលរូបនេះ ធ្វើការងារតាមរយៈខ្សែ និងបក្សពួកនិយម ហើយគ្មានហេតុផល ពោលគឺស្តាប់តាមតែការញុះញុង​របស់ភាគីម្ខាងៗ រហូតធ្វើឲ្យនាងបញ្ចេញអារម្មណ៍ មិនសប្បាយចិត្តជាមួយមនុស្ស ប្រភេទនេះ។

ឆ្លើយតបនឹងការលើកឡើង​ខាងលើនេះ តារាសម្តែងស្រីមានប្រជាប្រិយភាព កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា «ចា៎..បង ! ជាការពិត​ខ្ញុំមានបញ្ហាខ្លះៗ​ជាមួយ​ក្រុ​មការងារ​សម្តែងមែន ព្រោះគេអត់សូវយល់​​ពីការងារ និងឲ្យតម្លៃលើខ្លួនខ្ញុំខ្លះផងហ្នឹង។ ហៅគ្នាទៅថតនៅខេត្ត ប៉ុន្តែពេលទៅដល់ បែរជាទុកចោល​ពន្យាពេល ហើយដល់ថ្ងៃដែលត្រូវត្រឡប់ មកថតភាពយន្តផ្សេងមួយទៀត នៅភ្នំពេញវិញ បែរជាថាខ្ញុំមិនគោរពវេលា ធ្វើបាបខ្ញុំតែម្នាក់ចឹង!»។

កញ្ញា សួង សុខារ៉ានីត បាននិយាយទៀត «ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាន់តែតួធំទើបទទួលស​ម្តែ​ងនោះទេ តួអ្វីក៏ខ្ញុំសម្តែងបានដែរ ប៉ុន្តែប៉ុណ្ណឹងហើយ នៅតែមិនយល់ពីខ្ញុំទៀ​ត។ ម្យ៉ាងទៀត​សម្រាប់អ្នកជ្រើសរើស តួសម្តែង​ម្នាក់នេះ គឺគាត់អត់ស្តាប់ហេតុផល ប្រកាន់យកតែត្រូវរហូត ដូច្នេះជាហេតុធ្វើឲ្យខ្ញុំពិបាក ធ្វើការងារជាមួយណាស់។ រីឯតួឯកស្រីពីរនាក់ទៀត គឺបានតែផ្អែមពីខាងមុខទេ តែក្រោយខ្នងវិញ និយាយអាក្រក់ខ្ញុំយ៉ាងហុយ!»។

តារាសម្តែង​ សួង​ សុខារ៉ានីត បានបន្ថែមថា មិនមែនមានតែនាងម្នាក់ទេ គឺមានតារាល្បី​ផ្សេងៗ​ទៀត គេពុំមែនចាំតែទទួលយក ការសម្តែងតែមួយរឿងទេ ពោលគឺម្នាក់ៗ គេត្រូវទទួល​រ​ហូត៣ឬ៤រឿង​ឯណោះ។ ចំណែកគេទាំងនោះ ម្ដេចក៏បែងចែកពេលវេលាឲ្យបាន ខុសអ្វីតែនាងបានធ្វើបែបនេះដាក់ ពេលដែលហៅគ្នាឡើងទៅថត ហេតុអ្វីក៏មិនព្រមឲ្យគ្នាថត ពេលដល់ថ្ងៃវិលមកភ្នំពេញ បែរជារករឿងទៅវិញ។

បន្ថែមពីនេះ​ សួង សុខារ៉ានីត កាលពីថ្មីនេះៗ ក៏បានសរសេរ នៅលើបណ្តាញស​ង្គមហ្វេ​សប៊ុក រប​ស់នាងដែរថា« សម្រាប់ខ្ញុំ រស់នៅរាល់ថ្ងៃ គឺខ្លាចបំផុត​ការសាងភាពលំបាក ដល់អ្នកដទៃ តែបើរឿងជាក់ស្ដែង គឺខ្ញុំនៅចំចំណុចកណ្ដាល បើខ្ញុំរែកមិនបានល្អខាងណាមួយ គឺទុកឲ្យខ្ញុំប្រឈមុខអ្នកដោះស្រាយ ជាមួយមេដោយផ្ទាល់ទៅ បើអ្នកស្គាល់ខ្ញុំមិនច្បាស់ទេ ចាំខ្ញុំប្រាប់ គឺមនុ​ស្សដូចខ្ញុំ ធ្វើអ្វីក៏ដោយ គឺមានភាពទទួលខុសត្រូវ បើនិយាយរឿងបុណ្យបាបវិញ បើអ្នកសាងល្អជួយខ្ញុំ កុំ​ថាឡើយរឿងអ្វីផ្សេងធំ សូម្បីខ្ញុំជ្រកក្រោមដើមឈើរបស់គេ ក៏ខ្ញុំបន់ក្នុងចិត្តដឹងគុណគេដែរ មិនចាំបាច់ទាល់តែអ្នក មកប្រាប់ផ្ទាល់នោះទេ!»។

តារាស្រីកញ្ញា សួង សាខារ៉ានីត បានរៀបរាប់ទៀតថា «មួយទៀតធ្វើអ្វីក៏ដោយ ត្រូវបែងចែកឲ្យដាច់ការងារ គឺការងាររឿងផ្ទាល់ខ្លួន គឺរឿង​ផ្ទាល់ខ្លួន ចំពោះអ្នកមិនសូវចូលចិត្តខ្ញុំ វាជាសិទ្ធរបស់អ្នក ខ្ញុំហាមមិនបានតែសូមម្យ៉ាង កុំដើរនិយាយពន្លើសពីខ្ញុំ បើនិយាយត្រូវ និយាយឲ្យជាក់ស្ដែង មានគេមានខ្ញុំហើយសួរបក្សពួក​របស់អ្នកឯងផង ជាពិសេសនាងតួឯកពីរនាក់ហ្នឹងម៉ង សួរនាងហ្នឹងទៅថា តើខ្ញុំធ្វើខុសទៅលើវាមុន ឬក៏វាមុន?»។

«បើចង់ដឹងថា អ្នកណាខុសអ្នកណា​ត្រូវ ហៅវាមកនិយាយទល់មុខគ្នា គឺរឹតតែល្អ ខ្ញុំយល់ធម៌ព្រះ ពោ​លមកថាអ្នកណាសាងល្អ គង់តែគេឃើញ តែបើមនុស្ស​​អាក្រក់ វាដើរនិយាយ​បង្ខូចពីយើង គឺយើងអាចបាត់បង់ការងារ ដោយសារកាមានភាព​​លំអៀងរបស់វា ថាមិនត្រូវ គឺយើងត្រូវដាច់បា​យស្លាប់ មុនពេលអំពើល្អលាតត្រដាង ក៏ថាបាន ចឹងបានថាយូៗទៅ គេធ្វើដូចឯងម៉ាគគោក អត់ជាន់មកជាន់ ទម្លាក់មកលើឯងតែម្នាក់ ដូចជាមិនសម គិតៗទៅតួតូចទឹកមាត់សាប ដូចទឹកទន្លេមែនវ៉េស សមមនុស្សឯង អត់ចេះអែបអប ផ្អែមមុខអាលួយពីក្រោយទៀតហ្នឹងម៉ង ហ៊ឺស មើលអូនល្អខ្លះផង!»។ នេះជាសម្ដី របស់តារាសម្ដែង សួង សុខារ៉ានីត បានបន្ថែម៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload