របៀបធ្វើ សម្លរកែង

 

សូមទស្សនាវីដេអូ ៖

គ្រឿងផ្សំ

  • ឆ្អឹងជំនីជ្រូក ៩ខាំ កាត់ជាដុំតូចល្មម
  • ម្នាស់ ៥ខាំ ហាន់ជាដុំតូចល្មម
  • គ្រឿងបុក ៣ស្លាបព្រាបាយ (ល្មៀត រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស)
  • ម្ទេសគ្រៀម ចិញ្រ្ចាំអោយម៉ត់ ២ស្លាបព្រាបាយ
  • ខ្ទិះដូង ១កូនចានចង្កឹះ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ទឹក ៥កូនចានចង្កឹះ
  • សណ្តែកដី ២ស្លាបព្រាបាយ បុកអោយម៉ត់
  • ទឹកអំពិលទុំ ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. ដាំឆ្នាំ បើកភ្លើងក្តៅល្មម ដាក់ប្រេងឆាចូល ទុកអោយក្តៅបន្តិច ដាក់គ្រឿងបុក និងម្ទេសគ្រៀមចូល ឆាអោយឡើងពណ៌ក្រហមល្អ ។
  2. ដាក់ឆ្អឹងជ្រូកចូល កូអោយចូលគ្រឿងសព្វល្អ សឹមផ្សំរសជាតិដោយ ម្សៅស៊ុប ស្ករ អំបិល និងទឹកត្រី កូអោយសព្វចូលគ្នាល្អ រួចរំងាស់អោយដាច់ទឹកដែលចេញពីសាច់ សឹមដាក់ទឹកចូល រំងាស់អោយផុយសាច់ សឹមដាក់ខ្ទិះដូង ម្នាស់ និងទឹកអំពិលចូល ទុកអោយពុះ ដាក់សណ្តែកដីចូល ភ្លក្សរសជាតិតាមការចូលចិត្តជាការស្រេច៕

របៀបធ្វើ សម្លរកែង

ប្រភព ៖ camlocation