ចោរចូលបំពុលឆ្កែងាប់ លួចគោ៤ក្បាល នាំយកទៅបាត់ ដោយសុវត្ថិភាព នៅស្រុកអង្គរជ័យ

កំពត៖ លោក សួន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ដែលម្ចាស់គោសំណូមពរ ដល់គ្រប់កម្លាំងសមត្ថកិច្ច ជួយស្រាវជ្រាវរក គោឲ្យគាត់វិញផង ខណៈត្រូវចោរមិន ស្គាល់អត្តសញ្ញាណ លួចអស់ ៤ក្បាល សម្បុរត្នោត យកទៅបាត់ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិពេជចង្វារ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ពិតជាមានករណីបាត់គោ ដូចខាងលើនេះមែន ដោយចោរលួច មិនត្រូវបានស្គាល់ នូវអត្តសញ្ញាណឡើយ ពួកចោរបានធ្វើសកម្មភាព ដោយបំពុលឆ្កែងាប់អស់ ៣ក្បាល ។

មូលហេតុម្ចាស់គោមិនបាននៅផ្ទះ ហើយអោយឱពុកនៅជិតខាងគ្នា ជួយអើតមើលសត្វគោ ទាំងអស់នោះផង លុះព្រឹកឡើងម៉ោង៦ ថ្ងៃទី២៣ ទើបដឹងបាត់គោ ។ តែទោះជាយ៉ាងណា កម្លាំងមានសមត្ថកិច្ច បាននិងកំពុងសហការគ្នា ស្រាវជ្រាវស្វែងរក មុខសញ្ញានេះហើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  រួចលួចម៉ូតូ១គ្រឿង ដោយសុវត្ថិភាពនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែងាប់ ១៣ក្បាល រួចលួចម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-0478 ដែលម្ចាស់ឈ្មោះ ថន ធីម អាយុ៣៦ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ។

លោកអធិការរង បានបន្តថា មុនពេលកើតហេតុ គ្រួសាររងគ្រោះបានសម្រាកលង់លក់ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែដល់ម៉ោងប្រហែល ១រំលងអាធ្រាត ជនរងគ្រោះបានក្រោកទៅបត់ជើង ក៏ប្រទះឃើញឆ្កែរបស់ខ្លួន ពុលងាប់១ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់ ពេលនោះស្រាប់តែមានឆ្កែប្រជាពលរដ្ឋជិតខាងពុលងាប់១២ក្បាលទៀត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានសន្និដ្ឋានថា នេះអាចជាគម្រោងការណ៍ដំបូង របស់ក្រុមជនសង្ស័យ មុននឹងពួកវាធ្វើសកម្មភាពអ្វីមួយ បន្តទៀតដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេលគ្មានសកម្មភាពរំខានដោយឆ្កែទំាងនោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ និងលោកមេភូមិ យកចិត្តទុកសហការគ្នាដាក់ពង្រាយកម្លំាង ល្បាតក្នុងមូលដ្ឋាន ជាប្រយោជន៍ការពារសន្តិសុខ និងបង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរចូលបំពុលឆ្កែងាប់ លួចគោ៤ក្បាល នាំយកទៅបាត់ ដោយសុវត្ថិភាព នៅស្រុកអង្គរជ័យ

ចោរចូលបំពុលឆ្កែងាប់ លួចគោ៤ក្បាល នាំយកទៅបាត់ ដោយសុវត្ថិភាព នៅស្រុកអង្គរជ័យ

ចោរចូលបំពុលឆ្កែងាប់ លួចគោ៤ក្បាល នាំយកទៅបាត់ ដោយសុវត្ថិភាព នៅស្រុកអង្គរជ័យ