ប្ដី​ប្រពន្ធ​មួយ​ឲ្យ​លុយ​ធីប​ ១០០ ដុល្លារដល់​អ្នក​រត់​តុ​​ក្រោយ​ទទួល​បាន​​សេវាកម្ម​ដ៏​អន់​បំផុត ​​ ពីព្រោះ …

បើសិនជាអ្នកចូលទៅពិសារអាហារនៅក្នុងភោជនីយដ្ឋានមួយហើយត្រូវរងចាំប្រហែលជាង ៤០ នាទីទម្រាំទទួលបានទឹកមួយកែវមកពិសារ ហើយត្រូវរងចាំ ២០ នាទីទៀតទើបទទួលបានអាហារសម្រន់ ជាងនេះទៅទៀតត្រូវរងចាំរហូតទៅដល់មួយម៉ោងទម្រាំបានពិសាអាហារដទៃទៀត តើអ្នកនឹងមានអារម្មណ៍បែបណាចំពោះសេវាកម្មបែបនេះ ? សម្រាប់ប្ដីប្រពន្ធមួយគូគឺ Makenzie និង Steve Schultz ធ្លាប់ទទួលបានបទពិសោធន៍ពីសេវាកម្មដ៏អន់បែបនេះ ប៉ុន្តែគាត់បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលដឹងថាគាត់បែរជាបានឲ្យលុយធីបដល់ទៅ ១០០ ដុល្លារថែមទៀតផងទៅឲ្យអ្នករត់តុ។

បើតាមការបង្ហោះរបស់ប្ដីប្រពន្ធមួយគូនេះបានឲ្យដឹងថា ពួកគាត់បានចូលទៅពិសារអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង ប៉ុន្តែនៅពេលចូលទៅដល់គាត់មានការខកចិត្តជាខ្លាំងជាមួយនឹងសេវាកម្មបម្រើភ្ញៀវរបស់ភោជនីយដ្ឋាននោះ ដោយគាត់ត្រូវរងចាំយ៉ាងយូរទម្រាំទទួលបានទឹក និងអាហារមកពិសារ ជាពិសេសគឺមិនមាននរណានៅចាំបម្រើ នឹងទទួលការកុម្មង់អ្វីពីគាត់ជាប្រចាំនោះទេ ។

ពួកគាត់បានបញ្ជាក់បន្ថែមថា បើទោះបីជាបែបនេះក៏ដោយនៅពេលគិតលុយគាត់បានប្រគល់លុយធីបចំនួន ១០០ ដុល្លារទៅឲ្យអ្នករត់តុម្នាក់ ហើយមូលហេតុដែលគាត់ធ្វើដូចនេះក៏ព្រោះតែគិតថាសេវាកម្មអន់បែបនេះមិនមែនជាកំហុសរបស់អ្នករត់តុម្នាក់នេះនោះទេ ពីព្រោះនៅពេលគាត់កំពុងអង្គុយរងចាំលើតុនោះ គាត់បានឃើញអ្នករត់តុរូបនោះរត់ចុះ រត់ឡើងតែម្នាក់ឯងចង់វិលក្បុង គ្មានពេលសម្រាកនោះទេ ដោយគាត់ត្រូវរ៉ាបរងការបម្រើតុរហូតទៅដល់ច្រើនជាង ១២ ដែលការងារនេះមិនអាចរ៉ាប់រងដោយមនុស្សតែម្នាក់នោះទេ ។

គាត់ក៏បន្តទៀតថា “បើទោះបីជាអ្នករត់តុរូបនោះរវល់យ៉ាងណាក៏ដោយ គាត់តែងតែរត់សំដៅមករកតុរបស់ពួកយើង រួចនិយាយពាក្យថាសុំទោស សុំរង់ចាំបន្តិច ជារឿយៗ ហើយពួកយើងសង្ឃឹមថា ១០០ ដុល្លារនោះគឺជាកម្លាំងចិត្តសម្រាប់គាត់ក្នុងការរ៉ាប់រងការងារដ៏លំបាកមួយនេះ”។

ជាចុងក្រោយគាត់បានសរសេរថា គាត់មិនមានបំណងបង្ហោះរឿងនេះដើម្បីអួតពីអ្វីដែលគាត់បានធ្វើនោះទេ គាត់គ្រាន់តែចង់ឲ្យអ្នកគ្រប់គ្នាគិតពិចារណាឡើងវិញពីចំណុចនេះ កុំព្យាយាមទម្លាក់កំហុសរឿងសេវាកម្មអន់ទៅដល់បុគ្គលិកផ្នែករត់តុ ពីព្រោះពេលខ្លះក៏ពួកគាត់គ្មានចេតនានឹងធ្វើបែបនេះដែរ ហើយពួកគាត់ក៏មានការលំបាកផងដែរ៕

ប្ដី​ប្រពន្ធ​មួយ​ឲ្យ​លុយ​ធីប​ ១០០ ដុល្លារដល់​អ្នក​រត់​តុ​​ក្រោយ​ទទួល​បាន​​សេវាកម្ម​ដ៏​អន់​បំផុត ​​ ពីព្រោះ …

ប្ដី​ប្រពន្ធ​មួយ​ឲ្យ​លុយ​ធីប​ ១០០ ដុល្លារដល់​អ្នក​រត់​តុ​​ក្រោយ​ទទួល​បាន​​សេវាកម្ម​ដ៏​អន់​បំផុត ​​ ពីព្រោះ …


ប្ដី​ប្រពន្ធ​មួយ​ឲ្យ​លុយ​ធីប​ ១០០ ដុល្លារដល់​អ្នក​រត់​តុ​​ក្រោយ​ទទួល​បាន​​សេវាកម្ម​ដ៏​អន់​បំផុត ​​ ពីព្រោះ …

  • ប្ដី​ប្រពន្ធ​មួយ​ឲ្យ​លុយ​ធីប​ ១០០ ដុល្លារដល់​អ្នក​រត់​តុ​​ក្រោយ​ទទួល​បាន​​សេវាកម្ម​ដ៏​អន់​បំផុត ​​ ពីព្រោះ …已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ចំនេះដឹង
Tags: