កម្មវិធី​ប្រឡង​ជ្រើស​រើស “កញ្ញា​ឯក​កម្ពុជា ២០១៦” វគ្គ​ដំបូង ធ្វើ​នៅ​ខេត្ត​តាកែវ

គណៈកម្មាធិការ​នៃ​កម្មវិធី​ប្រឡង​ជ្រើស​រើស “កញ្ញា​ឯក​កម្ពុជា ២០១៦” វគ្គ​ដំបូង បាន​មក​ដល់​ភាគ​ខាង​ត្បូង​នៃ​កម្ពុជា​ហើយ ដើម្បី​ស្វែង​រក​កំពូល​សម្រស់។ ដូច​ខេត្ត​ដទៃ​ដែរ តាកែវ ​ជា​ខេត្ត​ដែល​មាន​ភាព​សុខ​សាន្ត​ដែល​អាច​ទាក់​ទាញ​ទេសចរ​បាន​ច្រើន។

 

កម្មវិធី​ប្រឡង​ជ្រើស​រើស “កញ្ញា​ឯក​កម្ពុជា ២០១៦” វគ្គ​ដំបូង ធ្វើ​នៅ​ខេត្ត​តាកែវ

 

មាន​ឈ្មោះ​ជា “ប្រភព​ដើម​នៃ​អារ្យធម៌​ខ្មែរ” ខេត្ត​តាកែវ គឺ​ជា​ប្រភព​ដើម​នៃ​ប្រាសាទ​ដែល​បាន​សាង​សង់​មុន​អង្គរ​ជា​ច្រើន​ដែល​ត្រូវ​បាន​កសាង​ចន្លោះ​សតវត្ស​ទី៥ និង​១២ ដែល​មាន​ទេសចរណ៍​បែប​វប្បធម៌​ដ៏​ទាក់​ទាញ។ ភាព​ទាក់​ទាញ​ផ្សេង​ទៀត មាន​ដូចជា រមណីយដ្ឋាន​ធម្មជាតិ ​ទន្លេ និង​បឹង ដែល​ជា​កន្លែង​គួរ​ឲ្យ​ចង់​ទៅ​កម្សាន្ត។ សេដ្ឋកិច្ច​នៅ​ខេត្ត​តាកែវ ពឹង​ផ្អែក​លើ​កសិកម្ម​ដំណាំ​ស្រូវ ផ្លែឈើ និង​ការ​នេសាទ។ ខេត្ត​នេះ​ មាន​ប្រជាជន​ ៦,៤% នៃ​ប្រជាជន​កម្ពុជា​សរុប ឬ ៩២៥ ០០០ នាក់។

 

សណ្ឋាគារ​ដ៏​ស្រស់​ស្អាត Alice Villa គឺ​ជា​កន្លែង​ដំណើរ​ការ​នៃ​កម្មវិធី​ប្រឡង​ជ្រើស​រើស “កញ្ញា​ឯក​កម្ពុជា ២០១៦” វគ្គ​ដំបូង​នៅ​តាកែវ។ បេក្ខនារី​ជា​ច្រើន​បាន​ដាក់​ពាក្យ​ប្រឡង។ បេក្ខនារី​ដែល​បាន​ដាក់​ពាក្យ​ប្រឡង ទទួល​បាន​គ្រឿង​សម្អាង​ពី​ក្រុមហ៊ុន Unilever និង​គណនី Wing ឥត​គិត​ថ្លៃ។ តើ​កំពូល​សម្រស់​ក្នុង​ខេត្ត​តាកែវ នឹង​ជាប់​ក្នុង​បញ្ជី​បេក្ខភាព ២០ នាក់​ចុង​ក្រោយ​សម្រាប់​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ “កញ្ញា​ឯក​កម្ពុជា ២០១៦” ដែរ​ឬ​ទេ?

 

កម្មវិធី​ប្រឡង​ជ្រើស​រើស “កញ្ញា​ឯក​កម្ពុជា ២០១៦” វគ្គ​ដំបូង ធ្វើ​នៅ​ខេត្ត​តាកែវ

 

អត្ថបទ៖ ដៃគូ​សហការ