ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

ម៉ាក​សម្លៀក​បំពាក់​ដ៏​ល្បី​ឈ្មោះ នៃ​ប្រទេស​ព័រ​ទុយហ្គាល់ MO​ បាន​មក​ដល់​កម្ពុជា​ហើយ ជាមួយ​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​២០%​ និង​​ការ​​ផ្ដល់​​ជូន​កា​ដូ​ពិសេស​ជា​ច្រើន​ទៀត​។ កម្មវិធី​ពិសេស​នេះ​មាន​រយៈ​ពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​គិត​ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​ហាង​ ថ្ងៃ​ទី​២៣​ នេះ​ រហូត​​ដល់​​ថ្ងៃ ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ២០១៦។

 

ហាងសម្លៀកបំពាក់ MO នៅកម្ពុជាមានទីតាំងនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើប AEON បាន​បើក​សម្ពោធ​កាត់​ខ្សែ​បូ​លក់​ជា​លើក​ដំបូង​បង្អស់​ដោយ​មាន​វត្តមានភ្ញៀវនិងអតិថិជនចូលរួមយ៉ាងច្រើនកុះករ។

 

ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

 

ថ្លែង​​ក្នុង​វិធីបើកសម្ពោធហាងសម្លៀកបំពាក់ MO ព្រឹកមិញនេះ លោក លី ស៊ូដេន នាយកក្រុមហ៊ុន SOVEREIGN Retail Group ដែល​នាំ​ចូល​​ម៉ាកសម្លៀកបំពាក់នេះ បានឲ្យដឹងថាមូលហេតុដែលក្រុមហ៊ុនរបស់លោកសម្រេចចិត្តនាំចូល MO មកកម្ពុជា ព្រោះ​ទីផ្សារ​សម្លៀក​បំពាក់​នៅ​កម្ពុជា​បច្ចុប្បន្នកំពុងរីកចម្រើនខ្លាំង អតិថិជនត្រូវការផលិតផលដែលល្អ មានគុណភាពខ្ពស់ តម្លៃសមរម្យ ដែល​នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់​​ម៉ាក​សម្លៀក​ពាក់MO ។ លោកបន្តថា៖ «ម៉ាកផលិតផលល្បីឈ្មោះនេះមានទាំងគុណភាព ម៉ូដស្អាតៗ ទាន់សម័យ គួបផ្សំនឹងតម្លៃទាប សម​ស្រប​​បំផុត​បម្រាប់​សង្គម​ខ្មែរបច្ចុប្បន្ន ។ ក្រុមហ៊ុនយើងសង្ឃឹម ថា​ម៉ាក​នេះ​នឹង​ជួយ​ឲ្យ​ប្រជា​ជន​ខ្មែរ​យើង​រឹត​តែ​មាន​ភាព​ស៊ី​វិល័យ​មួយ​កម្រិត​ទៀត»។

 

ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

 

វត្ត​មានរបស់ MO នៅកម្ពុជាសម្រេចបានដោយការសហការយ៉ាងជិតស្និតរវាងក្រុមហ៊ុន SOVEREIGN នៃកម្ពុជា និង ក្រុមហ៊ុន SONAE នៃប្រទេសព័រទុយហ្គាល់ នាំចូលម៉ាករបស់ព័រទុយហ្គាល់មកកម្ពុជាជាដំបូងគេបង្អស់ ហើយ MO កម្ពុជា​នេះ​ក៏​ជា​ហាង​ដំបូង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ។

 
ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

 

MO ជាម៉ាកសម្លៀកបំពាក់ល្បីឈ្មោះ និង​ពេញ​និយម​របស់​ប្រទេស​ព័រទុយហ្គាល់ មាន​ផ្តល់​ជូន​ច្រើន​ម៉ូដ និង​ច្រើន​ជម្រើស​សម្រាប់​បុរស ស្ត្រី យុវវ័យ និង កុមារា​កុមារី អស់​រយៈ​ពេល​២៥​មក​ហើយ។ ម៉ូដ​សម្លៀក​បំពាក់​នេះ​មាន​លក្ខណៈ​សាមញ្ញ តែ​ទាក់​ទាញ និង ទាន់សម័យ ពិសេស​នោះ​​ គឺ​មាន​តម្លៃសមរម្យ ។

 

ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

 

បច្ចុប្បន្ន MO មានហាងចំនួន១០៨សាខា នៅទូទាំងប្រទេសព័រទុយហ្គាល់ និង​បាន​ចាប់​ផ្តើម​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៣​ ដោយ​មាន​​វត្តមាននៅបណ្ដាប្រទេសជាច្រើនទៀតនៅអឺរ៉ុប ដូចជាប្រទេសប៊ុលហ្គារី សាធារណរដ្ឋឆែក ប្រទេស​សាយ​ប្រឹស​ប្រទេស​ម៉ូសំប៊ិក ស្លូវ៉ាគី អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ រ៉ូម៉ានី និងចុងក្រោយក្នុងឆ្នាំ២០១៦នេះ គឺនៅប្រទេសកម្ពុជា។

 
MO ត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុនហ្វេហ្សិនធំជាងគេនៅកម្ពុជា SOVEREIGN Retail Group ដែល​ជា​ក្រុមហ៊ុន​មាន​បទពិសោធន៍​ជា​ច្រើនឆ្នាំក្នុងវិស័យនាំចូលសម្លៀកបំពាក់នៅកម្ពុជា បាននាំចូលម៉ាកផលិតផលល្បីលំដាប់ពិភពលោកផ្សេងទៀតដូចជា MANGO VNC BONIA ETRE និង e.pse ។

 

ពិសេស​! តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ម៉ាក​សម្លៀក​បំពាក់​ល្បី ​MO​ លក់​ចុះ​ថ្លៃ​២០% ​និង​ថែម​កាដូ​ជា​ច្រើន​

 

រួសរាស់ឡើង! MO ម៉ាកសម្លៀកបំពាក់ល្បីនាំចូលពីព័រទុយហ្គាល់ លក់ចុះថ្លៃពិសេស ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី២៣ ដល់២៥ ខែកញ្ញានេះ។