មង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេត

6 Videos


ព្រោះតែស្ថិតក្នុងចរាចរណ៍ដ៏ហាប់ណែន និង សែនអួរអាប់ចំថ្ងៃដ៏សំខាន់ក្នុងឆាកជីវិត កូនកម្លោះកូនក្រមុំមួយគូសម្រេចចិត្តចុះពីរថយន្ត ហើយរៀបការនៅក្នុងផ្លូវក្រោមដីនោះតែម្តង ។

គេបានដឹងថា កូនកម្លោះកូនក្រមុំមួយគូនេះបានជាប់ខ្លួនក្នុងការកកស្ទះចរាចរណ៍មួយកន្លែង នៅក្នុងផ្លូវក្រោមដី ព្រោះតែមានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវចេញពីផ្លូវក្រោមដីនោះ ។ អាស្រ័យហេតុនេះ ពួកគេក៏ចាប់ផ្តើមភ័យព្រួយ ខ្លាចខកខានពេលាជ័យ ព្រោះបើតាមជំនឿ ការរៀបការមុនថ្ងៃត្រង់ទើបអាចឲ្យគូស្វាមីភរិយាមានសុភមង្គល ក្រោយរៀបការ ។ ប៉ុន្តែ ដោយសារតែមានភ្ញៀវជាច្រើនក៏ស្ថិតក្នុងការកកស្ទះចរាចរណ៍នោះដែរ ទើបពួកគេសម្រេចចិត្តប្រារព្ធ ពិធីមង្គលការនៅក្នុងផ្លូវក្រោមដីនោះតែម្តង ។

មង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេត

ការធ្វើបែបនេះបានទទួលចំណាប់អារម្មណ៍យ៉ាងច្រើនពី បណ្តាអ្នកលេងអ៊ីនធឺរណេត ហើយពួកគេក៏បានសរសេរពាក្យជូនពរជាច្រើនដល់គូស្វាមីភរិយាថ្មីនេះដែរ ។ ចង់ដឹងថា ទិដ្ឋភាពមង្គលការនោះយ៉ាងណា សូមទស្សនារូបថតខាងក្រោម ៖

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

មង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេតមង្គលការក្នុងផ្លូវក្រោមដី កក្រើកពេញអ៊ីនធឺរណេត