ម៉ូតូបើកបុកកម្មករសំណង់ជិះកង់ស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ប្រកាច់ស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងបានបុកជនរងគ្រោះ ដែលកំពុងជិះកង់បំរុងបត់ឆ្លងផ្លូវ ។

ម៉ូតូបើកបុកកម្មករសំណង់ជិះកង់ស្លាប់នៅកន្លែងកើតហេតុ

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ស្ថិតក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចអោយដឹងថា បុរសរងគ្រោះឈ្មោះ អៀវ ទត អាយុ៦៦ឆ្នាំ មានទីលំនៅ ភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាកម្មករធ្វើសំណង់ ។

 ម៉ូតូបើកបុកកម្មករសំណង់ជិះកង់ស្លាប់នៅកន្លែងកើតហេតុ

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិៈកង់ពីជើងទៅត្បូង នៅពេលដល់ចំណុចកើតហេតុ បុរសរងគ្រោះរៀបចំបត់ឆ្លងថ្នល់ ចួលកន្លែងធ្វើការ ក្នុងពេលដែលកំពុងចាំបត់ ក៍មានម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បុកយ៉ាងពេញទំហឹងពីក្រោយ បណ្តាលអោយជនរងគ្រោះដួលបោកក្បាលស្លាប់ នៅហ្នឹងកន្លែងកើតហេតុ ចំណែកម៉ូតូជនបង្ករ បានបើកគេចខ្លួនបាត់តែម្តង ។

ក្នុងពេលកើតហេតុនេះស្រាប់តែមានម៉ូតមួយគ្រឿងបានធ្វើដំណើរ គេចជនរងគ្រោះបណ្តាលអោយដួលនិងរបួសស្រាលផងដែរ ។

ចំណែកឯកមធ្យោបាយបង្ករ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា

ប្រភព៖ Nokorwatnews

  • ម៉ូតូបើកបុកកម្មករសំណង់ជិះកង់ស្លាប់នៅកន្លែងកើតហេតុ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: