របៀបធ្វើ បបរខ្យងធាងត្រាវ

របៀបធ្វើ បបរខ្យងធាងត្រាវ

គ្រឿងផ្សំ

  • សាច់ខ្យង
  • សាច់ត្រីរ៉ស់
  • ធាងត្រាវ ហាន់ជាសង្វាមូល
  • អង្ករ
  • ខ្ទិះដូង
  • គ្រឿងបុកហើយម៉ដ្ឋ
  • ម្សៅស៊ប
  • ស្ករស អំបិល ប៊ិចេង ទឹកត្រី
វិធីធ្វើ
  1. សាច់ត្រីរ៉ស់ដាក់ស្ងោរអោយឆ្អិន បេះសាច់ត្រីបុកជាមួយគ្រឿង ដាក់ ស្ករស អំបិល ប៊ិចេង បន្ដិចបានហើយយករសជាតិ។
  2. ធាងត្រាវដាក់ស្ងោរ រម្ងាស់ឲ្យធុយរលួយ រួចដាក់អង្ករចម្អិនរហូតទាល់តែ អង្កររីកល្មម។
  3. បន្ទាប់មកដាក់គ្រឿងបុក និងសាច់ត្រីបុកចូលទុកឲ្យពុះ រួចហើយ ដាក់សាច់ខ្យងចូល។
  4. ពេលពុះហើយដាក់គ្រឿងផ្សំ អំបិល ស្ករស ម្សៅស៊ុប ទឹកត្រីបន្តិចៗ ភ្លក់មើលរសជាតិតាមចំណូលចិត្តឆ្អិនល្អ ដួសដាក់ចានញាំុជាមួយបន្លែអន្លក់ស្រស់ៗ ជាការស្រេច។

ប្រភព ៖ camlocation

  • របៀបធ្វើ បបរខ្យងធាងត្រាវ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ចំនេះដឹង
Tags: