តារា​ល្បី​សាំង​ហ្គាពួរ ៤​ដួង ឡើង​មក​សម្ពោធ​រឿង​នៅ​កម្ពុជា

សកម្មភាព​ថ្មី​មួយ​ទៀត​របស់​តារា​ល្បី​ៗ​សិង្ហបុរី បាន​ចាប់ផ្ដើម​នៅ​រសៀល​នេះ​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​សម្ពោធ​ភាពយន្ត​ស្នាដៃ​របស់​ពួក​គេ​​២រឿង ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ PPCTV ក្នុង​ពេល​ឆាប់​ៗ​នេះ។

តារា​ល្បី​សាំង​ហ្គាពួរ ៤​ដួង ឡើង​មក​សម្ពោធ​រឿង​នៅ​កម្ពុជា

ពួក​គេ​ទាំង​៤ មាន​លោក អ៊ែលវិន អ៊ឹង លោក រ៉ូមេអូ តាន់ អ្នក​នាង ហ្សូអី ថេ និង​កញ្ញា ផេក ឈ័រ។ ដោយ​ឡែក​ភាពយន្ត​​ទាំង​ពីរ​ជា​ស្នាដៃ​របស់​ពួក​គេ​មាន​រឿង “ឆាក​ជីវិត​ដូច​ព្រេង​និទាន​វគ្គ​២” និង​រឿង​ “ពេល​វេលា​ប្រល័យ​វាសនា” ត្រៀម​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៤​ កញ្ញា ស្អែក​នេះ។

លោក អ៊ែនវីន អ៊ឹង ដែល​ឡើង​ចុះ​ប្រទេស​កម្ពុជា​ញឹកញាប់​ធៀប​នឹង​មិត្ត​រួម​ជាតិ​៣​នាក់​ទៀត​បាន ឲ្យ​ដឹង​ថា ការ​ឡើង​ចុះ​ប្រទេស​កម្ពុជា​ញឹកញាប់ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា លោក​មាន​ចំណែក​មួយ​ពាក់​ព័ន្ធ​នឹង​ប្រទេស ហើយ​លោក​ថា ចាត់​ទុក​ថា កម្ពុជា គឺ​ជា​មិត្ត​ចាស់។ ដូច្នេះ​ការ​មក​ដល់​របស់​លោក​ជា​ថ្មី ក្រោយ​ខកខាន​ប្រមាណ​១​ឆ្នាំ គឺ​ជា​ឡើង​មក​លេង​សួរ​សុខ​ទុក្ខ​មិត្ត​ចាស់។

អ៊ែនវីន បាន​ជួប​ប្រទះ​បទ​ពិសោធន៍​លើក​ដំបូង ក្នុង​ការ​សម្ដែង​ជា​តួ​អង្គ​មាន​អត្តចរិត​អាក្រក់​លើក​ដំបូង ដោយ​ធ្វើ​ជា​ស្វាមី​​ធ្វើ​បាប​ចិត្ត​ប្រពន្ធ ដែល​លោក​អះអាង​ថាមាន​ការ​ពិបាកសម្ដែង​បំផុត។ ដោយ​ឡែក ផេក ឈ័រ សម្ដែង​ជា​ភរិយា​របស់ អ៊ែលវីន ក្នុង​រឿង “ពេល​វេលា​ប្រល័យ​វាសនា” បាន​អះអាង​ភាពយន្ត​មួយ​នេះ គ៏​បាន​ឲ្យ​នាង​ស្គាល់​ពី​រសជីវិត​មួយ​ទៀត​ដូច្នេះ​ដែរ។

តារា​ល្បី​សាំង​ហ្គាពួរ ៤​ដួង ឡើង​មក​សម្ពោធ​រឿង​នៅ​កម្ពុជា

នាង​ថា នាង​បាន​ចាប់​ផ្ដើម​ពី​ភាព​ផ្អែម​ល្ហែម​ជាមួយ​ អ៊ែនវីន ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ​អ្វី​ទាំង​នោះ ត្រូវ​បាន​បំផ្លាញ​នៅ​រយៈ​ពេលជាង​១០​ឆ្នាំ​ចុង​ក្រោយ។ “បើ​ពេល​វេលា​អាច​ត្រឡប់​វិញ​បាន ខ្ញុំ​ចង់​ត្រឡប់​ទៅកាល​ពី​១០​ឆ្នាំ​មុន​វិញ”។ កញ្ញា ផេក ឈ័រ បន្ថែម។

ទាំង អ៊ែនវីន អ៊ឹង លោក រ៉ូមេអូ តាន់ អ្នក​នាង ហ្សូអី ថេ និង​កញ្ញា ផេក ឈ័រ រំពឹង​ថា ភាពយន្ត​ថ្មី​របស់​ពួក​គេ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​កម្ពុជា។ ក្រោយ​បញ្ចប់​សន្និសីទ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ពួក​គេ តារា​សិង្ហបុរី ទាំង​៤​ដួង នឹង​ឡើង​ទៅ​ជួប​អ្នក​គាំទ្រ​​របស់​ខ្លួន​ទៀត​នៅ​ខេត្តសៀមរាប​នា​ថ្ងៃ​ស្អែក៕

អត្ថបទ៖ ទារិកា