Sabay មួយ​ក្រុម​ទៀត​ជិះ​កង់​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ជប៉ុន បង្អួត​ទង់ជាតិ​ខ្មែរ

ក្រៅ​ពី​ក្រុមការងារ “ផ្លូវ​ទៅ​ស្រុក” កំពុង​ត្រាច់ចរ​ពី​ភូមិស្រុក ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ស្វែងរក​ព័ត៌មាន​ប្លែកៗ​ហើយ​ឥឡូវ​នេះ​កំពុង​ឈរ​ជើង​នៅ​ទឹកដី​សមុទ្រ កំពត អ្នក​ជិះកង់​មួយ​ក្រុម​ទៀត​របស់​​Sabay ជិះ​កង់​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់​បំផុត​របស់​ជប៉ុន ហើយ​បង្អួត​ទង់​ជាតិ​កម្ពុជា​នៅ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​ដោយ​ជោគជ័យ​ហើយ​ថ្ងៃ​នេះ។

 

យោង​តាម​សេចក្ដី​រាយការណ៍​ពី​ភ្នាក់ងារ​Sabay ក្រោយ​ជិះកង់​ឡើង​ដល់​កំពូល​ភ្នំFuji ចំណាយ​ពេល​អស់​ជាង ២ម៉ោង ចម្ងាយ​​ផ្លូវ​ចោតជិត ២គីឡូម៉ែត្រ ​ថា តាម​ផ្លូវ​ជិះ​ឡើង​តាំង​ពី​ក្រោម​ដល់​លើ​ទម្រាំ​ដល់​គោល​ដៅ​គឺ មាន​ខ្យល់ និង​ភ្លៀង​ខ្លាំង។ “ម្នាក់ៗ​ត្រជាក់​យក​តែ​មែនទែន ព្រោះ​ពេល​ឡើង​ដល់​លើ សល់​តែ ៥​អង្សារ​ប៉ុណ្ណោះ”។ លោក​បន្ថែម។

 

Sabay មួយ​ក្រុម​ទៀត​ជិះ​កង់​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ជប៉ុន បង្អួត​ទង់ជាតិ​ខ្មែរ  Sabay មួយ​ក្រុម​ទៀត​ជិះ​កង់​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ជប៉ុន បង្អួត​ទង់ជាតិ​ខ្មែរ Sabay មួយ​ក្រុម​ទៀត​ជិះ​កង់​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ជប៉ុន បង្អួត​ទង់ជាតិ​ខ្មែរ

ក្រុម​អ្នក​ជិះកង់​Sabay មុន​ចេញ​ដំណើរ​ឡើង​លើ​កំពូល​ភ្នំ​ Fuji

ក្រៅ​ពី​បង្ហាញ​​​វត្តមាន និង​មោទនភាព​ជាតិ​ តាមរយៈ​បង្អួត​ទង់ជាតិ​ខ្មែរ​លើ​កំពូល​ភ្នំFuji ក្រុម​អ្នក​ជិះកង់​Sabay ដែល​មាន​ចំណូល​ចិត្ត​ជិះ​​ចម្ងាយ​ឆ្ងាយៗ បញ្ជាក់​ពី​បំណង​បី​ផ្សេង​ទៀត។

 

​បំណង ៣​សំខាន់ៗ​នោះ​មាន៖

-យក​ឈ្នះ​លើ​ខ្លួន​ឯង៖ អ្នក​ជិះកង់​តំណាង​ឲ្យ​Sabay មួយ​ក្រុម​នេះ តែង​តែ​ជួបជុំ​គ្នា​ជិះ​កង់​រៀងរាល់​ឆ្នាំ។ សមាជិក​ដដែល​ខាង​លើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​កាល​ពី​ឆ្នាំ ២០១៤ នៅ​កម្ពុជា​ក្រុម​ខ្លួន​ជិះ​បាន ២៥០គ.ម/ថ្ងៃ។ ២០១៥ ជិះ​បាន ១០០០គ.ម/ថ ​ហើយ​ ២០១៦​នេះ មាន​ឱកាស​ជិះ​កង់​ឡើង​ភ្នំ​កម្ពស់​ខ្ពស់​បំផុត (ជិត ២គ.ម) របស់​ជប៉ុន ​ប៉ុន្តែ​លក្ខខណ្ឌ​ផ្លូវ​គឺ​ជិះ​ងើយ។ ដូច្នេះ​ទោះ​បី​រយៈ​ចម្ងាយ​ជិះ ប៉ុន្តែ​យើង​ទទួល​បាន​ឧបសគ្គ និង​ការ​ប្រកួតប្រជែង​ថ្មី​សម្រាប់​ខ្លួន​ឯង និង​ក្រុម​ទាំង​មូល។

 

-ចង់​បង្វឹក ​ហាត់​ពត់​លត់ដំ​ខ្លួន​ឯង៖ ធ្វើ​អ្វី​ក៏​ដោយ មិន​ការ​ការ​សិក្សា ​ការងារ ឬ​ធ្វើ​ជំនួញ​ក៏​ដោយ ​ដាច់​ខាត​ត្រូវ​មាន​ភាព​អំណត់​ទៅ​ជាមួយ​ជានិច្ច ទើប​អាច​ទៅ​ដល់​គោលដៅ​បាន។ ជិះ​កង់​ឡើង​ភ្នំ មិន​ស្រួល​ដូច​ជិះ​កង់​លើ​ផ្លូវ​រាប​ស្មើ​ទេ ត្រូវ​ប្រឹង ត្រូវ​យក​ឈ្នះ ​ត្រូវ​តាំង​ចិត្ត​ឲ្យ​នឹង ប្រាប់​ខ្លួន​ឯង​ជា​និច្ច​ថា​យើង​អាច​យក​ឈ្នះ​ភាព​លំបាក​នេះ​បាន។ អ៊ីចឹង​គ្រប់​គ្នា​ត្រូវ​យល់​ពី​បញ្ហា​ប្រឈម​ចំពោះ​មុខ ជម្នះ​បន្ត​ដំណើរ​ទៅ​មុខ ទោះ​ជា​ហត់​នឿយ​បន្តិច​ក្ដី កុំ​ដួល​កុំ​បោះបង់។

 

-ស្មារតី​អ្នក​កីឡា៖ ពេល​និយាយ​ដល់​កីឡា​គេ​នឹក​ដល់ កាយ​សម្បទា ភាព​រហ័សរហួន ​និង​ភាព​វ័យ​ឆ្លាត ឬ​ការ​ប៉ិន​ប្រសប់។ កីឡា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​មាំទាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សុខភាព​ទាំង​អស់​នៃ​សារពាង្គកាយ​ក្រៅ​ពី​ផ្លូវ​កាយ នោះ​ផ្លូវ​ចិត្ត ​និង​ការ​គិត​គឺ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។ សុខភាព​សំខាន់​ណាស់ ​តំណាង​ក្រុម​ការងារ​Sabay សង្កត់​ធ្ងន់​ថា ​មិន​ត្រូវ​ប្រឹងប្រែង​តែ​មួយ​ជ្រុង រឿង​រក​ចំណូល ហើយ​ចោល​ការ​ហាត់​ប្រាណ​ទាំង​ស្រុង​ទេ។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​រវល់ ​តែ​សំខាន់​គឺ​ការ​ឆ្លៀត និង​បែងចែក​ពេល​វេលា។

 

Sabay មួយ​ក្រុម​ទៀត​ជិះ​កង់​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ជប៉ុន បង្អួត​ទង់ជាតិ​ខ្មែរ

ក្រុម​អ្នក​ជិះកង់​Sabay ជាមួយ​ទង់ជាតិ​ខ្មែរ ​លើ​កំពូល​ភ្នំ​Fuji ក្រោយ​ចំណាយ​ពេល​ជាង ២ម៉ោង ​ក្រោម​ភ្លៀង​ខ្លាំង

 

ស្ថិត​ក្នុង​កម្ពស់ ៣,៧៧៦ម Fuji ជាប់​ជា​ភ្នំ​ដ៏​ខ្ពស់​បំផុត​នៅ​ជប៉ុន ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ទេសចរ​ជាតិ​អន្តរជាតិ​យ៉ាង​សំខាន់​ឲ្យ​ជប៉ុន​ក្រៅ​ពី​ក្រុង​ធំៗ​ដូចជា តូក្យូ ឬ​ហីរូហ្ស៊ីម៉ា ជា​ដើម។ ​ជាក់​ស្ដែង​​​ឆ្នាំ ២០១៦ នេះ​អង្គការ​ទេសចរណ៍​ជាតិ​ជប៉ុន​ រំពឹង​ទុក​ថា ទេសចរ​បរទេស​នឹង​មក​លេង​ប្រទេស​ខ្លួន​លើស​ការ​រំពឹង​ទុក ២៣លាន​នាក់ (រំពឹង​ទុក ២០លាន​នាក់)៕

 

វីដេអូ​ពី​ទិដ្ឋភាព​Fuji៖

 

 

ដោយ៖ ចិត្ត