អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

ចង្កេះរាង គូថស្ទើរង ឈរលេចរាងត្រគាក ស្លៀកខោរឹបឃើញរាងរាវខ្លំកាន់តែស្អាត គឺជាអ្វីដែលស្ត្រីភាគច្រើនប្រាថ្នាចង់បាន ដោយអ្នកខ្លះខំទាំងហាត់ប្រាណ និងជ្រើសញ៉ាំតែអាហារណាដែលមានប្រយោជន៍តែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ហាត់ប្រាណជាទំនោរទូទៅមួយរបស់មនុស្សភាគច្រើន ដោយអ្នកហាត់ប្រាណទាំងឡាយប្រាថ្នាយកទាំងសុខភាពល្អ និងភាពស្រស់ស្អាត។ អាហារទាំងអស់ខាងក្រោមនេះជួយធ្វើឱ្យសុភាពនារីទាំងអស់កាន់តែមានចង្កេះ និងត្រគាកស្អាត៖

១. អាវ៉ូខាដូ (Avocado)

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

អាវ៉ូខាដូ សម្បូរដោយជាតិសរសៃ និងមានកម្រិតកាបូហ៊ីដ្រេត (Carbohydrate) ទាបដែលអាចជួយក្នុងដំណើរនៃការសម្រកទម្ងន់របស់អ្នក។

២. ការ៉ុត

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

សម្បូរដោយសារធាតុចិញ្ចឹម និងមានកម្រិតកាឡូរីទាប ការ៉ុតជួយកាត់បន្ថយជាតិខ្លាញ់ និងផ្តល់ថាមពលឱ្យរាងកាយ។

៣. ទឹកដោះគោជូរ

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

ចង់បំបាត់ខ្លាញ់ដែលដក់នៅជុំវិញត្រគាក និងចង្កេះដើម្បីឱ្យមើលទៅឃើញពោះរាបស្មើស្អាត និងទទួលបាននូវកម្រិតជាតិប្រូតេអ៊ីនដែលរាងកាយអ្នកត្រូវការ ទឹកដោះគោជូរជាជម្រើសដ៏ល្អមួយ។

៤. សណ្តែកកួរ

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

សម្បូរដោយសារធាតុសរសៃ និងកាឡូរី សណ្តែកកួរជាជម្រើសដ៏ល្អមួយក្នុងការបញ្ចូលក្នុងប្រភេទអាហារដើម្បីសុខភាពរាងកាយរបស់អ្នក។ សណ្តែកកួរជួយរក្សាជាតិទឹកក្នុងរាងកាយ និងជួយឱ្យអ្នកមានភាពស្វាហាប់។

៥. ខ្ញី

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

សម្បូរសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ខ្ញីជួយពន្លឿនការរម្លាយអាហារ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងជាតិខ្លាញ់ក្នុងរាងកាយ។

៦. ទឹក

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

ទឹកមានប្រយោជន៍ក្នុងការដុតកម្លោចជាតិខ្លាញ់ និងកាឡូរី ព្រមទាំងផ្តល់សំណើមដល់រាងកាយ។ ហេតុនេះហើយបានជាគេតែងណែនាំឱ្យយើងទទួលទានទឹកឱ្យបានច្រើន។

៧. ផ្លែប៉ោម

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

ផ្លែប៉ោមមានសារធាតុសរសៃ សារធាតុខិនជ និងវីតាមីនច្រើន។ ញ៉ាំវាជាប្រចាំរាល់ថ្ងៃជួយធ្វើឱ្យអ្នកស្រកទម្ងន់ និងកម្ចាត់ជាតិខ្លាញ់បានផងដែរ។

៨. ប្រូកខូលី (Broccoli)

អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

សម្បូរដោយសារធាតុសរសៃដែលអាចជួយដុតកម្លោចជាតិខ្លាញ់ក្នុងរាងកាយបាន។ ប្រូកខូលី ក៏សម្បូរដោយវីតាមីន និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មផងដែរ។ វាអាចជួយដុតកម្លោចទាំងកាឡូរី និងជាតិខ្លាញ់បាន៕

ប្រភព ៖ mohameas

  • អាហារជំនួយចង្កេះ និង​ត្រគាក​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:សុខភាព
Tags: