កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ

6 Videos


ទោះបីជាមិនទាន់រៀបការតែគូស្នេហ៍អ្នកសិល្បៈស្រីស្អាតដើមទ្រូងធំ កុល ដាវី និង លោក សុខ រក្សា នៅតែផ្អែមល្ហែម។ថ្មីៗនេះពួកគេទាំងពីរ បាននាំគ្នាទៅដើរកំសាន្តនៅប្រទេសថៃ ដើម្បីបង្កើនអនុស្សាវរីយ៍និងចំណងស្នេហ៍ អោយកាន់តែរឹងមាំ។ «បង្កើនអនុស្សាវរីយ៍និងភាពផ្អែមល្ហែមយកចិត្តទុកដាក់ដើម្បីចំណងស្នេហ៍យូរអង្វែង»ទាំងនេះ ជាការលើកឡើងរបស់តារាសម្បុរស្រអែមសុខរក្សា ។

កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ

ទោះជាមានការងារសិល្បៈច្រើនតែ កុល ដាវី និង សុខ រក្សា បានចំណាយពេលដើរកំសាន្តនៅប្រទេសថៃដើម្បីកាត់ស្រេ្តសក៏ដូចជារិតបន្តឹងចំណងស្នេហ៍ របស់ពួកគេទៀតផង ។

កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ

ក្រៅពីនេះ កុល ដាវី ក៏ឈ្លៀតពេលទៅទិញសម្ភារៈនិងសម្លៀកបំពាក់នៅទីនោះ ដែលទើបនិងត្រលបមកកាលពីប៉ុន្មានថ្ងៃនេះ ។មានការលើកឡើងថាមិនទាន់រៀបការក៏ពិតមែនតែ កុល ដាវី និង សុខ រក្សា មិនខុសពីប្តីប្រពន្ធ មិនថាកម្មវិធីក្នុងនិងក្រៅសិល្បៈគេតែងឃើញវត្តមានអ្នកទាំងពីរ ។

កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ

គេរំពឹងថាគូស្នេហ៍មួយគូរនេះ និង ក្លាយជាគូស្នេហ៍គំរូ ។ ប៉ុន្តែយ៉ាងណា កុល ដាវី ធ្លាប់ត្អូញត្អែរ លោក សុខ រក្សា ពូកែប្រច័ណ្ឌ គ្រាន់បើ ។ សព្វថ្ងៃ កុល ដាវី កំពុងមមាញឹកថតរឿង និង ចម្រៀងខារ៉ាអូខេជាបន្តបន្ទាប់ ។ តែយ៉ាងណានាងបានផ្អាកការថតបែបស៊ិចស៊ី ។

កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ

ឆាប់ៗខាងមុខនេះ កុល ដាវី និង គូស្នេហ៍ត្រៀមចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ៕

ចេនី

កុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃកុល ដាវី និង សុខ រក្សា ចេញទៅផ្អែមស្នេហ៍នៅប្រទេសថៃ