ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?

6 Videos


ថ្មីៗនេះ ពិធីការិនីរាងតូចច្រឡឹងមុខស្រស់ ប្រចាំស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធី«រាត្រីកម្សាន្ត» កញ្ញា ជីជី បានព្រលយសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលខ្លឹមសារនោះនាងបាននិយាយចំៗទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូចដែលមានគំនិតចង់យករូបនាងទៅផុសលើ Page នៅលើបណ្តាញ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?

ពិធីការិនី ជីជី ដែលតែងតែភប់ប្រសព្វនឹងរឿងនេះមិនចេះចប់នោះ បានសរសេរសារយ៉ាងដូច្នេះថា «នាងខ្ញុំនឹងសប្បាយចិត្ត បើអ្នកគាំទ្ររបស់ខ្ញុំ share ឬ ផុសរូបខ្ញុំក្នុងអត្ថន័យស្រឡាញ់ ចូលចិត្ត ! សូមមេត្តាកុំយករូបរបស់ខ្ញុំទៅផុស ហើយសរសេរអត្ថន័យផ្សេង ដើម្បីតែ Account Fb ឬ page របស់អ្នកទទួលបានការ Like ច្រើន ! សង្ឃឹមថានឹងយល់ !» ។

ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?

ការបង្ហោះសាររបស់ពិធីការិនីមានមាឌតូចល្អិតរូបនេះដែរ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេលប៊ុកមួយបាន Post រូបនាងបំណងចង់គេងប្រវ័ញ្ចលើរូបភាពរបស់នាងដើម្បីរកចំនួន Like ។

ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?

ទោះជាយ៉ាងណាពិធីការិនីរូបនេះ ក៏មិនបានដាក់បន្ទុកទៅលើតែចំណុចនេះមួយដែរ ដោយនាងបាននិយាយថា បើសិនជា Post, Share រូបនាង និង សរសេរក្នុងន័យជាការគាំទ្រនោះ នាងសូមអរគុណ តែបើគ្រាន់ Post ហើយសរសេរអ្វីដែលចង់បានតែផលប្រយោជន៍ពីរូបនាងនោះ នាងក៏សូមឱ្យបញ្ឈប់ទៅ ៕    សាកល

ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?ពិធីការិនី ជីជី កើតអី បានជានិយាយដល់ថ្នាក់ហ្នឹង…?