តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !

6 Videos


នៅប្រមាណជាបួនខែទៀតប៉ុណ្ណោះ លោក កែវ វាសនា និងបានឃើញមុខកូនប្រុសរបស់លោក ដែលជាចំណងស្នេហ៍រវាងលោកនិងភរិយា។សព្វថ្ងៃលោក កែវ វាសនា កាន់តែថ្នាក់ថ្នមភរិយាមិនអោយ ធ្វើការងារធ្ងន់និងហត់នឿយឡើយ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព។លោកតែងតែជូនភរិយាទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យតាមការ កំណត់របស់គ្រូពេទ្យ ។

តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !

តារាចម្រៀងរូបនេះតែងតែទទួលបានការ សរសើរពីភរិយាថា ជាស្វាមី ដ៏ ល្អ ម្នាក់។ សព្វថ្ងៃអ្នកនាង លឹម លីសុគន្ធារី ជាភរិយាមានផ្ទៃពោះប្រមាណជាង៥ខែមកហើយ ដែលលោក កែវ វាសនា ទើបនិងនាំភរិយារបស់លោកទៅពិនិត្យសុខភាព កាលពីពេលថ្មីៗនេះ នៅមន្ទីរពេទ្យឯកជនរ៉ូយ៉ាល់ ភ្នំពេញ។អ្នកដែលបានឃើញអ្នកទាំងពីរដោយផ្ទាល់បាននិយាយថា ប្តីប្រពន្ធមួយគូរនេះមើលទៅគួរអោយ ស្រលាញ់។ដោយឡែកភរិយារបស់ កែវ វាសនា វិញ ក៏ស្រស់ស្អាតដែរ មិនដឹងថាកូនរបស់ពួកគេស្អាតយ៉ាងណានោះទេ ។

តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !

ថ្មីៗនេះ ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានសរសេរថា«ចាប់តាំងពីមានផ្ទៃពោះមក មានព្រលឹងដល់ហើយខ្ញុំឡើងរហូតដល់ទៅ១១គីឡូក្រាម ពីមុនមានទម្ងន់តែ៤២គីឡូក្រាមប៉ុណ្ណោះ ។ ពេលនេះមានទម្ងន់៥៣គីឡូក្រាម ហើយតែងតែសួរប្តីរាល់ថ្ងៃថា បងហា អូនអាក្រក់អត់?ប្តីតែងតែឆ្លើយថា អត់ផង ការពិតអត់ហ៊ាននិយាយថា អូនអាក្រក់ទេ ខ្លាចប្រពន្ធអន់ចិត្ត ប៉ុន្តែមិនអីទេ ពេលអូនសម្រាលកូនហើយ អូនថែខ្លួនអោយស្អាតវិញហើយ» ។ មានការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា លោក កែវ វាសនា តែងតែលើកទឹកចិត្តភរិយានិងហាមមិនអោយភរិយាធ្វើការ ហត់នឿយខ្លាចប៉ះពាល់សុខភាពទារកក្នុងផ្ទៃ ។

តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !

លោក កែវ វាសនា ហាក់ទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់មហាជនជាពិេសសក្រោយពីលោកបានរៀបការជាមួយភរិយាដែលជាកូនអ្នកមានទ្រព្យម្នាក់នៅខេត្តបន្ទាយមានជ័យ។ជីវភាព របស់ កែវ វាសនា កាន់តែលេចធ្លោពេលនេះលោកកំពុងសាង សង់ វីឡានៅបុរីប៉េងហូតបឹងស្នោដើម្បីស្វាមគន៍ កូនប្រុសដែលនិងកើតនៅក្នុងពេលឆាប់ៗនេះ៕

ចេនី

តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !តារាចម្រៀង កែវ វាសនា ត្រូវភរិយាអួត សរសើរថា ជាស្វាមីល្អ !