រូបថតមួយសន្លឹកនេះធ្វើឲ្យមន្ត្រីក្រសួងអប់រំចិនម្នាក់បាត់បង់ការងារ

6 Videos


កាលពីពេលថ្មីៗនេះ មន្ត្រីក្រសួងអប់រំជនជាតិចិនម្នាក់ត្រូវបានបណ្តេញចេញពីតំណែង ព្រោះតែរូបថតមួយសន្លឹក ដែលវាស្ទើរតែមិនគួរឲ្យជឿ ។

លោក Bao Xuwei ដែលគេស្គាល់ថាមន្ត្រីក្រសួងអប់រំមួយរូបនៃស្រុក Taishun ខេត្ត Zhejiang ប្រទេសចិន ត្រូវបានរូបថតមួយសន្លឹកធ្វើឲ្យបាត់បង់ការងារ ព្រោះតែវាបង្ហាញពីសកម្មភាពដែលលោកត្រូវគេលើកឆ្លងកាត់ភក់មួយកន្លែងដែលបន្សល់ពីខ្យល់ព្យុះទីហ្វុង Meranti ។

យ៉ាងណាក្តី លោក Bao បានបញ្ជាក់ប្រាប់ដែរថា វាជាមតិយល់ច្រឡំរបស់មហាជនប៉ុណ្ណោះ ដោយបានបកស្រាយថា នៅថ្ងៃនោះដែរលោកបានទៅទីតាំងក្នុងរូបថត ក្រោយពីចប់ការប្រជុំមួយ ដោយមិនបានប្តូរស្បែកជើងឡើយ ព្រោះតែពេលវេលាប្រថុយញ៉ុច ។

លោកបញ្ជាក់ថា លោកមិនរអាក្នុងការជាន់ភក់ទាំងនោះទេ តែចៃដន្យស្រាប់តែបុគ្គលិកក្រុមហ៊ុនធានារ៉ាបរ៉ងមួយកន្លែងមកលើកលោកឡើង ហើយសកម្មភាពនេះកើតឡើងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។

បុគ្គលិកក្រុមហ៊ុនធានារ៉ាបរ៉ងក៏បានចេញមុខបញ្ជាក់ដែរថា វាជារឿងមួយធម្មតាសម្រាប់ពួកគេ ដែលលើកនរណាម្នាក់ឡើងបែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះម្ចាស់រូបថតនេះក៏បានចេញមុខដូចគ្នា ដោយបកស្រាយថា គោលបំណងដែលលោកថតរូបនេះ គឺដើម្បីបង្ហាញរូបថតខ្លះៗបញ្ជាក់ពីសកម្មភាពចេះជួយគ្នាតែប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា ទោះបីជាមានការបកស្រាយក្តី លោក Bao នៅតែត្រូវគេបណ្តេញចេញពីតំណែងដដែល ៕

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

រូបថតមួយសន្លឹកនេះធ្វើឲ្យមន្ត្រីក្រសួងអប់រំចិនម្នាក់បាត់បង់ការងារ