នាំគ្នាផ្អើលថា ជនជាតិវៀតណាមសង់បង្គោលថ្មថ្មីមួយ នៅក្បែរវត្តខ្មែរក្នុងខេត្តកំពង់ចាម

6 Videos


មានជនជាតិវៀតណាមមួយក្រុមបានកំពង់សាងសង់បង្គោលថ្មថ្មីនៅវត្តមួយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យមានការសង្ស័យ ។ មានរូបភាពមួយចំនួនត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកបានបង្ហាញពីសកម្មភាពរបស់ជនជាតិវៀតណាមកំពុងសង់បង្គោលថ្មក្នុងវត្តបារាយណ៍ជាន់ដី ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សកម្មភាពជនជាតិវៀតណាមសង់បង្គោលថ្មនេះ ត្រូវបានអ្នកលេងហ្វេសបុកមួយចំនួនសង្ស័យថាជាចេតនាមិនល្អណាមួយរបស់ជនជាតិវៀតណាមកលើកម្ពុជា ប៉ុន្តែមួយចំនួនទៀតលើកឡើងថា បង្គោលដែលវៀតណាមសង់នោះគឺជាបង្គោលកូអរដោនេរសម្រាប់ទុកវាស់ប្លង់ដីនិងការសាងសង់ផ្លូវនៅម្តុំនោះតែប៉ុណ្ណោះ ។

លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា លោកទទួលបានព័ត៌មាននេះហើយ ប៉ុន្តែលោកមិនដឹងច្បាស់ពីគោលបំណង ដែលជនជាតិវៀតណាមសង់បង្គោលថ្មនោះដើម្បីអ្វីទេ តែយ៉ាងណាលោកថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកំពុងតែចុះពិនិត្យហើយ ។

លោក ឃន អធិការនគរបាលស្រុកព្រៃឈរ បានឲ្យដឹងដែរថា បង្គោលថ្មដែលជនជាតិវៀតណាមសង់នោះ ជាបង្គោល ជី.ភី.អេស. សម្រាប់វាស់ប្រព័ន្ធសេវាទូរសព្ទដៃមិត្តហ្វូន ដែលក្រុមហ៊ុនបានឲ្យជាងជនជាតិវៀតណាមជាអ្នកធ្វើតែប៉ុណ្ណោះ គឺមិនមានអ្វីជាបញ្ហានោះទេ ៕ សុថាត់
នាំគ្នាផ្អើលថា ជនជាតិវៀតណាមសង់បង្គោលថ្មថ្មីមួយ នៅក្បែរវត្តខ្មែរក្នុងខេត្តកំពង់ចាម