រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់

6 Videos


លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុង នាព្រឹកទាបភ្លឺថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅម្តុំស្គន់លើផ្លូវជាតិលេខ 6 ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់មនុស្ស ៣ នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និង របួសធ្ងន់ស្រាល ៧ នាក់ផ្សេងទៀត ។

រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើរពីជើងទៅត្បូង គឺមានទិសដៅមកពីខេត្តសៀមរាបមកភ្នំពេញ ។ រីឯរថយន្តដឹកខ្សាច់ធ្វើដំណើរបញ្ចាសទិសគ្នា គឺពីត្បូងទៅជើង ក៏មករំលោភបុករថយន្តក្រុងតែម្តង ។

រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់

ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន ទី ១ ឈ្មោះ លឹម ហ្វា អ្នកបើកបររថយន្តដឹកខ្សាច់ នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង , ទី ២ ឈ្មោះ ប៊ុន ដានី ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប និង ទី ៣ ឈ្មោះ អាត់ ខន ភេទប្រុស អាយុ ៥៩ រស់ នៅភូមិអំពិលឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបាន និង កំពុងយករថយន្តទាំង ២ គ្រឿងចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់ ២ នាក់ និង របួសស្រាល ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ៕

សុថាត់

រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់ ៣ នាក់ របួស ៧ នាក់នៅស្គន់