ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ទទូច​ឲ្យ​កែទម្រង់​អង្គការសហប្រជាជាតិ ដ្បិត​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និពន្ធដោយ : ទេព អ៊ីវិសាល       September-23-2016, 8:59 pm         199

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ទទូច​ឲ្យ​កែទម្រង់​អង្គការសហប្រជាជាតិ ដ្បិត​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញលោករដ្ឋមន្ត្រីសេវាសាធារណៈ ប៉ាពូអាស៊ី នូវែលហ្គីណេ Puka Temu (រូបភាពដោយ៖ UN New Centre)​រដ្ឋាភិបាល ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​សម្តែង​ការសោកស្តាយ​លើ​អង្គការសហប្រជាជាតិ​ដែល​មិន​បង្ហាញ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​មិនបាន​តំណាង​ឲ្យ​ប្រទេស​សមាជិក ជាពិសេស​នោះ ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ស្តែង​តាមរយៈ​អំណាច​មជ្ឈការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​ប្រទេស​សមាជិក​ទាំង​១៩៦​នៃ​ស្ថាប័ន​កំពូល​នេះ​។

​នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២២ ខែកញ្ញា បេសកជន​ពិ​សេ​សេ​នៃ​នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ លោក Puka Temu បាន​ទទូច​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​ដើម្បី​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​របស់​អង្គការសហប្រជាជាតិ ដែល​រួមទាំង​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សកល​បច្ចុប្បន្ន​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​លើកឡើង​ដោយ​លោក បញ្ជាក់ថា សហគមន៍​អន្តរជាតិ​បច្ចុប្បន្ន ហាក់ដូចជា​សាមញ្ញ​ពេក​។​

​លោក Puka Temu ដែលជា​រដ្ឋមន្ត្រី​សេវាសាធារណៈ​ផងដែរ​នោះ បាន​សង្កត់ធ្ងន់ថា «​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​យល់​ដឹងថា​ការផ្លាស់ប្តូរ​ស្ថាប័ន​នីមួយៗ មិនមាន​ភាពងាយស្រួល​នោះទេ​, តែ​យើង​នៅតែ​បារម្ភ​ពី​ភាពយឺតយ៉ាវ​នៃ​ដំណើរការ​ការ​ទម្រង់រ​បស់​អង្គការសហប្រជាជាតិ​»​។  កន្លងមក ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​បាន​ដង្ហោយ​ឲ្យ​មានការ​កែទម្រង់ ដែល​រួមមាន​ទាំង​ការបង្កើន​សមាជិកភាព​នៃ​ក្រុមប្រឹក្សា និង​ប្រឆាំង​ទៅនឹង​សិទ្ធិ​ជំទាស់​ដែល​កំពុងតែ​ក្តោប​ក្តាប់​ដោយ​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និង​អាមេរិក​។

​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រុមប្រឹក្សាសន្តិសុខ​នេះដែរ បេសកជន​ជាន់ខ្ពស់​រូបនោះ ក៏បាន​ចាត់ទុក​«​ដំណើរការ​នៃ​ការជ្រើសរើស​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ថ្មី មិន​យុត្តិធម៌ និង​ហួស​សម័យ​» និង​ថែមទាំង​ចាត់ទុក​នីតិវិធី និង​ដំណើរ​ការដែល​ផ្តល់​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ មិនមាន​សមភាព​។ ការរិះគន់​របស់លោក​រដ្ឋមន្ត្រី ក៏​ព្រោះ ដំណើរ​នៃ​ការជ្រើសរើស​អគ្គលេខាធិកា​រ ត្រូវ​ស្ថិតនៅក្រោម​ការជ្រើសរើស​ចុងក្រោយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះឯង​។

​តាមពិតទៅ ការទទូច​ឲ្យ​មានការ​កែទម្រង់​អង្គការសហប្រជាជាតិ​មិនមែនជា​រឿង​ថ្មី និង​មានតែ​រដ្ឋ​ប៉ាស៊ីហ្វិក​មួយ​នេះ​លើកឡើង​ឡើយ តែ​របៀបវារៈ​នេះ ត្រូវបាន​ជជែក​រៀងរាល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ទៅហើយ​។ តែ​ដំណើរការ និង​ពន្លឺ​នៃ​ការកែទម្រង់ ហាក់ដូចជា​មិនមាន​សោះ ដ្បិត ដូច​បានបញ្ជាក់ ការសម្រេច​ចុងក្រោយ​លើ​របៀបវារៈ​សំខាន់ៗ ត្រូវ​ស្ថិតក្រោម​ការសម្រេច​លើ​មហាអំណាច​ទាំង​ប្រាំ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​កំពុងតែ​ប្រជែង​គ្នា​គ្រប់គ្រង​សណ្តាប់ធ្នាប់​ពិភពលោក​នោះ​៕