ជប៉ុន លុប​បំណុល​មួយចំនួន​ពី​គុយបា តែ​ឆ្លៀត​ប្រាប់​គុយបា​ឲ្យ​ដឹង​ពី​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង និពន្ធដោយ : ទេព អ៊ីវិសាល       September-23-2016, 9:39 pm         473

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន លុប​បំណុល​មួយចំនួន​ពី​គុយបា តែ​ឆ្លៀត​ប្រាប់​គុយបា​ឲ្យ​ដឹង​ពី​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើងលោក អាបេ បំពេញទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រនៅគុយបា។ រូប CCTV​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២២ ខែសីហា​ម្សិលមិញ បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ក្នុងនាម​ជា​មេដឹកនាំ​ជប៉ុន​ទីមួយ​ទៅកាន់​ទីក្រុង​ឡា​ហាវ៉ាន់​នៃ​ប្រទេស​គុយបា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះ លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ ក៏​សម្រេចបាន​កិច្ចព្រមព្រៀងទ្វេភាគី​មួយចំនួន​ជាមួយនឹង​លោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ​ផងដែរ​។ 

​លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ (Shinzo Abe) និង​ប្រធានាធិបតី​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រីក​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី​តាមរយៈ​នៃ​ការបង្កើន​ការវិនិយោគ​របស់​ជប៉ុន​នៅក្នុង​ប្រទេស​គុយបា ហើយ​ជប៉ុន ក៏បាន​សន្យា​លុបចោល​បំណុល​មួយចំនួន​ដែល​គុយបា បាន​ជំពាក់​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Nikkei​។

​តាម​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ដកស្រង់​ដោយ​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុងជំនួប​ជាមួយនឹង​លោក រ៉ា​អ៊ូ​ល ជា​លើកដំបូង​នោះ លោក អា​បេ ក៏​ប្រកាស​លុបចោល​បំណុល​មួយ​ភាគ​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១២​លាន​ដុ​លា្ល​រ​ឲ្យ​ទៅជា​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​ឲ្យ​គុយបា​។ ហើយ​លោក ក៏​សង្ឃឹមថា វត្តមាន​របស់លោក​នៅ​ក្នុង​ទឹកដី​គុយ​បាន​នឹង​ក្លាយជា​ឱកាស​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង​នៃ​មិត្តភាព​ប្រទេស និង​ផ្តល់​ជា​លទ្ធផល​តាមរយៈ​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុង​វិនិយោគ​នៅក្នុង​ទី​ដី​គុយបា​ទៀតផង​។

​ក្រៅពី​ការ​រម្លឹក​ពី​រម្លឹក​ទំនាក់ទំនង​ភាគី និង​កិច្ចព្រមព្រៀង​ព​ង្រឹ​ក​សហប្រតិបត្តិការ​សេដ្ឋកិច្ច លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនោះ ក៏បាន​ឆ្លៀត​ប្រាប់​ទាំង​លោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល​កា​ស្ត្រូ និង​មេ​បដិវត្តន៍​គុយបា ហ្វី​ឌែ​ល​កា​ស្ត្រូ ឲ្យ​បានដឹង​ពី​ការបាញ់​នុយក្លេអ៊ែរ​ទី​ប្រាំ​របស់​កូរ៉េ​ខាង​កូរ៉េខាងជើង​ដែល​បាន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ក្នុង​តំបន់​ដែល​រួមទាំង​ជប៉ុន ដែល​សហគមន៍​អន្តរជាតិ ក៏បាន​និង​កំពុងតែ​រៀបចំ​វិធានការ​ចាំបាច់ និង​សមស្រប​ដើម្បី​ប្រឆាំង​សកម្មភាព​នោះ​ផងដែរ​។

​តាមពិតទៅ ការណ៍​ដែល​លោក​អា​បេ ឆ្លៀត​និយាយ​បញ្ហា​នៃ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​ជាមួយនឹង​មេ​ដឹក​កំពូល​គុយបា ក៏​ព្រោះតែ​គុយបា គឺជា​សម្ព័ន្ធមិត្ត​ដែល​មិន​ប្រែប្រួល​របស់​កូរ៉េខាងជើង​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មកម្ល៉េះ​។ ទោះ​និន្នាការ​នយោបាយ​សកល​ស្ថិតនៅក្នុង​ដំណាក់​កាលណា​ក៏ដោយ កូរ៉េខាងជើង និង​គុយបា បាននិងកំពុង​តែមាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រួមទាំង​ការលក់​អាវុធ​ជាមួយគ្នា​ដោយ​មិនមាន​ការប្រែប្រួល​ឡើយ​។

​និយាយ​រួម​ទៅ ក្រៅពី​ផលប្រយោជន៍​សេដ្ឋកិច្ច រួមជាមួយ​នឹង​ចលនា​មេដឹកនាំ​ពិភពលោក វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទីមួយ​នៅក្នុង​ទី​កដី​គុយបា ក៏​ជា​ផ្នែក​មួយ​នៃ​ចលនា​ស្វែងរក​ការគាំទ្រ​របស់​ជប៉ុន​ដើម្បី​ប្រឆាំង​ទៅនឹង​សកម្មភាព​ចុងក្រោយ​របស់​កូរ៉េខាងជើង​ដែល​ជប៉ុន​បាន​ចាត់ទុកថា​ជាស​កម្ម​ភាពព្រហើន និង​ផ្តើ​ន​សហគមន៍​អន្តរជាតិ​នោះឯង​៕