ភ្ជុំបិណ្ឌ​៖ ក្រសួងសុខាភិបាល​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ ក្រោយ​មាន​ករណី​ពុល​អាហារ​នៅក្នុង​វត្ត​ និពន្ធដោយ : ខន ចំប៉ា       September-23-2016, 10:59 pm         185

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្ជុំបិណ្ឌ​៖ ក្រសួងសុខាភិបាល​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ ក្រោយ​មាន​ករណី​ពុល​អាហារ​នៅក្នុង​វត្ត​​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​បង្ការ​សុខភាព​ដែល បណ្តាលមកពី​ការពុល​ចំណីអាហារ​។ ការស្នើ​របស់​ក្រសួងសុខាភិបាល គឺ​បន្ទាប់ពី​ក្រសួង​ទទួលបាន​ព័ត៌មាន​ពី​ការពុល​អាហារ​នៅ​វត្ត​អារាម​ក្នុងអំឡុងពេល​កាន់បិណ្ឌ​នេះ​។​

​ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ពុល​ចំណីអាហារ​មួយចំនួន​ក្នុងអំឡុងពេល​កាន់បិណ្ឌ​នេះ នៅក្នុង​វត្ត​អារាម នា​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត​។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ករណី​ពុល​ទាំងនេះ ភាគច្រើន​បណ្តាលមកពី ការរៀបចំ​អាហារ​ខ្វះ​អនាម័យ ប្រ​ផ​ព​អាហារ​ឆៅ ពុំមាន​គុណភាព ឬ​ការរក្សារ​ទុក​ក្នុង​ចន្លោះ​សីតុណ្ហភាព​គ្រោះថ្នាក់ ឬ​ការ​ទុកដាក់​អាហារ​ច្របូក​ប្របល់​លាយឡំ​គ្នា​។

​ក្នុងពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល បានទទួល​ព័ត៌មាន​អំពី​ការពុល​ចំណីអាហារ នៅតាម​វត្ត​អារាម​ក្នុងអំឡុងពេល​កាន់បិណ្ឌ​នេះ នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត​។ ករណី​ពុល​ទាំងនេះ ភាគច្រើន​បណ្តាលមកពី ការរៀបចំ​អាហារ​ខ្វះ​អនាម័យ ប្រ​ផ​ព​អាហារ​ឆៅ ពុំមាន​គុណភាព ឬ​ការរក្សារ​ទុក​ក្នុង​ចន្លោះ​សីតុណ្ហភាព​គ្រោះថ្នាក់ ឬ​ការ​ទុកដាក់​អាហារ​ច្របូក​ប្របល់​លាយឡំ​គ្នា​។

​ដើម្បី​ចៀសវាង​ករណី​ពុល​ចំណីអាហារ​នេះ​ក្រសួង​បាន​ប្រាប់​ពី​វិធី​បង្ការ​សុខភាព​មួយ ដែលមាន​ដូចជា​៖ ១. ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​។ ២. ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ មុន និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយពេល​បន្ទោ​របង់​។ ៣. លាង​សម្អាត បន្លែ​ផ្លែឈើ មុន​បរិភោគ​។ ៤. សម្អាត​សម្ភារ​សម្រាប់​ចម្អិនម្ហូប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ៥. ចម្អិន​អាហារ​ឲ្យ​ឆ្អិន​ល្អ ជាពិសេស​សាច់សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ ៦. ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន ដាច់ដោយឡែក​ពី គ្នា​។ ៧. មិន​ត្រុ​វ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។ និង​៨. កុំ​ប្រើប្រាស់​ចំណី អាហារ​ហួល​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់​៕