ដើម្បី​ដូច​ David Beckham យុវជន​ម្នាក់​បាន​ចំណាយ​ប្រាក់​ប្រមាណ​២០០០០​ផោន​ដើម្បី​វះ​កាត់​

បុរសជំទង់ជនជាតិអង់គ្លេសម្នាក់វ័យ១៩ឆ្នាំដែលមានឈ្មោះថា Jack Johnson ត្រូវបានគេដឹងថាបានចំណាយប្រាក់ប្រមាណជា២០០០០ផោនដើម្បីវះកាត់មុខមាត់របស់ខ្លួនឲ្យដូចទៅនឹង Idol របស់ខ្លួនអតីតតារាបាល់ទាត់ឆ្នើមអង់គ្លេសគឺ David Beckham ។

តាមប្រភពពី Mirror បានឲ្យដឹងបុរសជំទង់វ័យ១៩ឆ្នាំនោះបានធ្វើការវះកាត់ទៅលើបបូរមាត់នឹងថ្ពាល់ ការចាក់ថ្នាំ Botox និងការធ្វើធ្មេញ ហើយបន្ទាប់ពីនេះគេមានគម្រោងក្នុងការសម្រកទម្ងន់ការធ្វើច្នៃម៉ូតសក់រួមនឹងការចាក់សាក់ឲ្យដូចទៀតផង ។

ក្នុងបទសម្ភាសន៍ Jack Johnson បាននិយាយថា « ខ្ញុំតែងតែចង់ដូចជា David Beckham ព្រោះគ្មានអ្នកណាម្នាក់លើផែនដីនេះនិយាយថាគាត់អាក្រក់នោះទេ ។ ខ្ញុំជាអ្នកគាំទ្ររបស់គាត់ គាត់មនុស្សដ៏ឆ្នើមដែលចាប់ផ្ដើមពីគ្មានអ្វីសោះក្លាយជាមនុស្សម្នាក់ល្បីល្បាញ ខ្ញុំចូលចិត្តរូបខាងក្រៅរបស់គាត់ហើយក៏ចូលចិត្តអត្តចរិករបស់គាត់ដែរ ។

 

ប្រភព ៖

ដើម្បី​ដូច​ David Beckham យុវជន​ម្នាក់​បាន​ចំណាយ​ប្រាក់​ប្រមាណ​២០០០០​ផោន​ដើម្បី​វះ​កាត់​

  • ដើម្បី​ដូច​ David Beckham យុវជន​ម្នាក់​បាន​ចំណាយ​ប្រាក់​ប្រមាណ​២០០០០​ផោន​ដើម្បី​វះ​កាត់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:កីឡា
Tags: