គ្រូ​ Leicester ​ថា​នឹង​សង​សឹក​ក្រុម​ Man Utd នៅ​យប់​នេះ

Claudio Ranieri ​​អ្នកចាត់ការ​ក្រុម​​ការពារ​តំណែង​ជើង​ឯក​អង់គ្លេស​​ Leicester City ​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​មិន​ខ្លាច​ញញើត​ក្រុម​បិសាច​ក្រហម​ Manchester United បន្តិច​ណា​ឡើយ​ ​​និង​ចង់​សង​សឹក​យក​ជ័យ​ជម្នះ​វិញ​ឲ្យ​បាន​ ​ក្នុង​ការ​ប្រកួត​ Premier League នៅ​កីឡដ្ឋាន​ Old Trafford​ ​វេលា​ម៉ោង​០៦:៣០​នាទី​យប់​នេះ។

 

គ្រូ​ Leicester ​ថា​នឹង​សង​សឹក​ក្រុម​ Man Utd នៅ​យប់​នេះ

Claudio Ranieri ​​អ្នកចាត់ការ​ក្រុម​​​​ Leicester City

 

Leicester ​បាន​ចាញ់​ក្រុម​ Man Utd ​២-១ ​​ក្នុង​ការ​ប្រកួត​ពាន FA Community Shield ​​នៅ​កីឡដ្ឋាន​ Wembley ​​​​កាល​មុន​បើក​រដូវ​កាល​ថ្មី ប៉ុន្តែ​ពេល​នេះ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​​រូប​នេះ​ យល់​ថា​ Leicester ​​មាន​ទម្រង់​លេង​ល្អ​ជាង​មុន​​ និង​អាច​តទល់​ជាមួយ​ Man Utd ​បាន​ហើយ​​​ បន្ទាប់​ពី​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ Islam Slimani ​មក​ជួយ​ក្រុម​ផង​​នោះ។

 

“Man Utd យក​ឈ្នះ​​យើង​នៅ​​ពាន FA Community Shield ដូច្នេះ​យើង​ចង់​សង​សឹក​វិញ។ ឥឡូវ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​លក្ខខ័ណ្ឌ​ល្អ​ ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​ ហើយ​យើង​នឹង​ឃើញ​លទ្ធផល។ យើង​ជឿ​ថា យើង​នឹង​បន្ត​លេង​ល្អ។ យើង​​នឹង​ព្យាយាម​យក​ឈ្នះ​…យើង​មិន​ខ្លាច​ញញើត​ឡើយ”។ លោក​ Ranieri បាន​ថ្លែង៕

 

គ្រូ​ Leicester ​ថា​នឹង​សង​សឹក​ក្រុម​ Man Utd នៅ​យប់​នេះ

 

គ្រូ​ Leicester ​ថា​នឹង​សង​សឹក​ក្រុម​ Man Utd នៅ​យប់​នេះ

 

គ្រូ​ Leicester ​ថា​នឹង​សង​សឹក​ក្រុម​ Man Utd នៅ​យប់​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror